ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់​ទន្លេចាប់មុខប្រៃសណីយ៍​កម្ពុជា​រហូតដល់មុខព្រះបរមរាជវាំង​(ផ្លូវលេខ២៤០)​រដ្ឋបាលរាជធានីភ្នំពេញ The post ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ appeared first on Kampuchea Thmey Daily.

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ផ្លូវថ្មើរជើង(Walk street) តាមបណ្តោយមាត់​ទន្លេចាប់មុខប្រៃសណីយ៍​កម្ពុជា​រហូតដល់មុខព្រះបរមរាជវាំង​(ផ្លូវលេខ២៤០)​រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១កុម្ភៈ ២០២៥​ខាង​មុខ​នេះ ដោយ​ចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បី​ពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរ​ជើង​(Walkstreet) ខាងលើ​នេះ នារសៀលថ្ងៃទី២៩ មករាឆ្នាំ២០២៥ ក្រោម​អធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមាន​ការ​ចូលរួម​ពី​តំណាង​ក្រសួងទេសចរណ៍ និ​ងអាជ្ញាធរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។

លោក​ឃួង ស្រេង​បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ថ្មើរ​ជើង​នេះ យើង​មាន​គម្រោង​យូរ​មក​ហើយ ពោលគឺតាំងពីឆ្នាំ២០១៩មក​ម្ល៉េះ ដោយសារ​ស្ថានភាពនៃវិបត្តិ ជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ណែនាំ​របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញបានជំរុញ ការងារ​ឱ្យ​ផ្លូវ​ថ្មើរ​ជើង​នេះ ដំណើរការ​ឡើងវិញ ដើម្បី​ធ្វើ​យ៉ាង​ទាក់​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

លោក​ឃួង ស្រេង​បាន​បញ្ជាក់​ថា គម្រោង​នេះ​ត្រូវ​តែ​ចេញដំណើរការ នៅថ្ងៃទី០១កុម្ភៈ ឆ្នាំ២០២៥ ខាងមុខ​នេះ ដោយជាជំហានដំបូងយើង បើកផ្លូវ ថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។

គម្រោង​ផ្លូវ​ថ្មើរ​ជើង(Walk street) ត្រូវ​បិទ​ចរាចរណ៍​យាន​ជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ។ នៅមុនឈានទៅដល់ថ្ងៃបើកនាថ្ងៃទី០១កុម្ភៈ យើងត្រូវធ្វើជូនដំណឹង ដើម្បីណែនាំប្រជាពលរដ្ឋរស់នៅតំបន់នេះឱ្យបានយល់ពីគម្រោងនេះ។

អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដាក់មីក្រូស្រែកបំពងសម្លេង កុំ​ឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដោយគិតគូរពី អនាម័យបរិស្ថាន អ្នកលក់ដូរ។

ដោយសារប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំគម្រោងនេះ។ ក្រោយបើកឱ្យដំណើរការ យើងនឹងអង្កេត ជាមួយនិងការដកបទពិសោធន៍ ដើម្បីកែលំអរផ្លូវថ្មើជើង(Walk street)នេះឱ្យកាន់តែល្អប្រសើរ៕

ដោយ ៖ ស្រីរ័ត្ន

The post ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ appeared first on Kampuchea Thmey Daily.