ផ្ទុះ​ភ្នំភ្លើង​បង្ខំ​ឱ្យ​មានការ​ជម្លៀស​ប្រជាជននៅហ្គាតេម៉ាឡា

អាជ្ញាធរប្រទេសហ្គាតេម៉ាឡាបានផ្តួចផ្តើមការជម្លៀសអ្នកស្រុកជាង ៥០០ នាក់ បន្ទាប់ពីភ្នំភ្លើង Fuego ដែលជាភ្នំភ្លើងសកម្មបំផុតរបស់អាមេរិកកណ្តាល... The post ផ្ទុះ​ភ្នំភ្លើង​បង្ខំ​ឱ្យ​មានការ​ជម្លៀស​ប្រជាជននៅហ្គាតេម៉ាឡា appeared first on Kampuchea Thmey Daily.

ផ្ទុះ​ភ្នំភ្លើង​បង្ខំ​ឱ្យ​មានការ​ជម្លៀស​ប្រជាជននៅហ្គាតេម៉ាឡា

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AFP នៅថ្ងៃទី០៦ខែឧសភានេះ ​អាជ្ញាធរប្រទេសហ្គាតេម៉ាឡាបានផ្តួចផ្តើមការជម្លៀសអ្នកស្រុកជាង ៥០០នាក់ បន្ទាប់ពីភ្នំភ្លើង Fuego ដែលជាភ្នំភ្លើងសកម្មបំផុតរបស់អាមេរិកកណ្តាលបានផ្ទុះ បញ្ចេញផេះ និងផ្សែងពុលទៅក្នុងបរិយាកាស។

ភ្នំភ្លើង​កំពុង​ផ្ទុះ។ រូបភាព៖​ Reuters

សហគមន៍ដែលរងផលប៉ះពាល់ដែលមានទីតាំងនៅជិតភ្នំភ្លើងប្រហែល ៣៥គីឡូម៉ែត្រពីទីក្រុង Guatemala ត្រូវបានផ្លាស់ប្តូរយ៉ាងលឿនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

ការផ្ទុះនេះបានជំរុញឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពសាលារៀនក្នុងតំបន់ និងបិទផ្លូវធំដែលតភ្ជាប់ភាគខាងត្បូងហ្គាតេម៉ាឡាទៅកាន់ទីក្រុងប្រវត្តិសាស្ត្រ Antigua ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការជម្លៀសនេះដើម្បីប្រុងប្រយ័ត្ន និងជាវិធានការបង្ការដែលបានធ្វើឡើង ដើម្បីជៀសវាងការស្លាប់ និងរបួស ខណៈដែលអ្នកស្រុកភ៧យខ្លាចពីផលវិបាកដ៏សាហាវនៃការផ្ទុះកាលពីអតីតកាល។

ភ្នំភ្លើង Fuego មានប្រវត្តិផ្ទុះខ្លាំងកាលពីឆ្នាំ ២០១៨ ដែលបានឆក់យកជីវិតមនុស្ស ២១៥ នាក់ ដោយចំនួនស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីលំហូរកម្អែភ្នំភ្លើងបានគ្របដណ្តប់ភូមិក្បែរនោះ។ ការជម្លៀសស្រដៀងគ្នានេះក៏បានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងមួយកាលពីដើមខែមីនា ដោយគូសបញ្ជាក់ពីការគំរាមកំហែងជាបន្តបន្ទាប់ដែលភ្នំភ្លើងបង្កឡើងដល់សហគមន៍ក្បែរនោះ។

មកដល់ពេលនេះអាជ្ញាធរហ្គាតេម៉ាឡានៅតែបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងវាយតម្លៃសកម្មភាពភ្នំភ្លើងដែលកំពុងបន្ត៕

(រូបភាព៖​ Reuters) ភ្នំភ្លើង Fuego ផ្ទុះកាលពីឆ្នាំ២០១៨

អត្ថបទ៖ ប៊ុន សុភាព

The post ផ្ទុះ​ភ្នំភ្លើង​បង្ខំ​ឱ្យ​មានការ​ជម្លៀស​ប្រជាជននៅហ្គាតេម៉ាឡា appeared first on Kampuchea Thmey Daily.