ផ្ទុះការគាំទ្រ! តារាពហុជំនាញ ខាត់ សុឃីម កាច់ស្ទាយល៍ថ្មីជាមួយ 1NE រ៉េបបទចង្វាក់ Hip Hop
តារាពហុជំនាញ ខាត់ សុឃីម បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង The post ផ្ទុះការគាំទ្រ! តារាពហុជំនាញ ខាត់ សុឃីម កាច់ស្ទាយល៍ថ្មីជាមួយ 1NE រ៉េបបទចង្វាក់ Hip Hop appeared first on Kampuchea Thmey Daily.

តារាពហុជំនាញ ខាត់ សុឃីម បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហើបសកម្មភាពក្នុងវីដេអូចម្រៀងថ្មីរបស់ខ្លួន ជាមួយស្ទីលថ្មីនៃការច្រៀងរ៉េបចង្វាក់ Hip Hop ដែលជាការច្រៀងកាច់ស្ទីលថ្មីជាមួយតារាចម្រៀងរ៉េប 1NE តាមរយៈបទ «បោះសន្ទូចរំលងខេត្ត»។
ខណៈ មិនដល់ ២៤ម៉ោងនៃការទម្លាក់ Full MV ចម្រៀងបទនេះផង ទទួលបានអ្នកទស្សនាដល់ ១លានដងលើបណ្តាញទំនាក់ទំនងសង្កមហ្វេសប៊ុក ។ នេះបើតាមសារបញ្ជាក់របស់អ្នកនាង ខាត់ សុឃីម។
តាមរយៈបទ «បោះសន្ទូចរំលងខេត្ត» គឺជាការច្រៀងលើកដំបូងរបស់តារាពហុជំនាញ ខាត់ សុឃីមទទួលបានអ្នក ក៏ដូចជាការច្រៀងរួមគ្នាលើកដំបូងជាមួយនឹងតារាចម្រៀងរ៉េប 1NE ផងដែរ។
មួយបទនេះ អាចចាត់ទុកជាការបង្ហាញទេពកោសល្យច្រៀងមួយថែមទៀត របស់សិល្បការិនីល្បីឈ្មោះបោះសំឡេងរូបនេះ លើវិថីសិល្បៈ ខណៈមហាជនបានសម្តែងការកោតស្ញប់ស្ញែងនូវការប្រើប្រាស់ទុននៃសិល្បៈរបស់អ្នកនាងជាខ្លាំង ដែលអាចបត់បែនបានគ្រប់ទម្រង់ មិនថាបុរាណ ឬសម័យ។
គួររំលឹកថា អ្នកនាង ខាត់ សុឃីម ជាសិល្បការិនីដ៏លេចធ្លោនៅកម្ពុជា ហើយបន្តចែងចាំងដូចគ្រាប់ពេជ្រដែលចេះច្នៃ ដែលតែងដើរតួជាអ្នករក្សា និងអភិវឌ្ឍសិល្បៈគ្រប់ទម្រង់។ ដ្បិតអី តារាពហុជំនាញមួយនេះ នៅតែផ្តោតជាសំខាន់លើអាជីពលេងនិងច្រៀងឧបករណ៍បុរាណខ្មែរ ដែលជាកេរតពីលោកឪពុក ហើយចាក់ឬសជ្រៅក្នុងគ្រួសារត្រកូលខាត់។
ចំណែកឯចម្រៀងស្ទីលថ្មីដែលជាការច្រៀងរួមគ្នានេះ គឺគ្រាន់តែជាផ្នែកមួយដែលអ្នកនាងឆ្លៀតបង្កើតភាពខុសប្លែកថ្មី ញុំាងអារម្មណ៍អ្នកគាំទ្រខ្លួនប៉ុណ្ណោះ៕
The post ផ្ទុះការគាំទ្រ! តារាពហុជំនាញ ខាត់ សុឃីម កាច់ស្ទាយល៍ថ្មីជាមួយ 1NE រ៉េបបទចង្វាក់ Hip Hop appeared first on Kampuchea Thmey Daily.