ប្រមុខមន្ទីរបញ្ចកោណ៖ លោក ត្រាំ នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដដែល
រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែប្តេជ្ញា... The post ប្រមុខមន្ទីរបញ្ចកោណ៖ លោក ត្រាំ នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដដែល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែប្តេជ្ញាធានាឲ្យបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៊ីរ៉ង់ ទោះបីជាភាពតានតឹងនៅមជ្ឈិមបូព៌ាឈានដល់កម្រិតធ្ងន់ធ្ងរក៏ដោយ។

ថ្លែងក្នុងកម្មវិធី Fox News Prime Time កាលពីថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ លោក Hegseth បាននិយាយថា «ជាការពិតណាស់ លោក ត្រាំ នៅតែមានបំណងសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់»។ ប្រមុខមន្ទីរបញ្ចកោណរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋបាលលោក ត្រាំ ស្វែងរកដំណោះស្រាយដោយសន្តិវិធី មិនមែនមានជម្លោះបន្តទៀតទេ។
ការលើកឡើងរបស់លោក Hegseth ធ្វើឡើងខណៈជម្លោះដ៏ក្ដៅគគុករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលផ្ទុះឡើងកាលពីថ្ងៃទី១៣មិថុនាបានកើនឡើងខ្លាំង ដោយមានការបាញ់ស្រោចគ្រាប់ដាក់គ្នាទៅវិញទៅមក និងបណ្ដាលឲ្យមានមនុស្សស្លាប់របួសជាច្រើន។
ទន្ទឹមនឹងស្ថានការណ៍ដ៏តានតឹងនេះ លោក ត្រាំ បានព្រមានឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ធ្វើឲ្យគេបារម្ភថា អាចនឹងមានរឿងធំកើតឡើង។ លោក ត្រាំ បានរៀបរាប់នៅលើបណ្ដាញសង្គម Truth Social ថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ
The post ប្រមុខមន្ទីរបញ្ចកោណ៖ លោក ត្រាំ នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដដែល appeared first on Kampuchea Thmey Daily.