ប្រទេស​ថៃប្រឈម​​ការ​កើន​ឡើ​ង​កម្តៅ​​ដល់ទៅ៤៣​អង្សា​សេ​នៅ​រដូវ​ក្តៅ​​​ខាងមុខ​​

ប្រទេសថៃនឹងឈានចូលរដូវក្តៅជាផ្លូវការនៅចុងខែកុម្ភៈដោយសីតុណ្ហភាពខ្ពស់មានរយៈពេលយូររហូតដល់ខែឧសភា និង​ខេត្ត​មួយ​ចំនួន​ក្នុង​អំឡុង​ពេល​ក្តៅ​បំផុត... The post ប្រទេស​ថៃប្រឈម​​ការ​កើន​ឡើ​ង​កម្តៅ​​ដល់ទៅ៤៣​អង្សា​សេ​នៅ​រដូវ​ក្តៅ​​​ខាងមុខ​​ appeared first on Kampuchea Thmey Daily.

ប្រទេស​ថៃប្រឈម​​ការ​កើន​ឡើ​ង​កម្តៅ​​ដល់ទៅ៤៣​អង្សា​សេ​នៅ​រដូវ​ក្តៅ​​​ខាងមុខ​​

ក្រសួងឧតុនិយមថៃ បានប្រកាសថា ប្រទេសថៃនឹងឈានចូលរដូវក្តៅជាផ្លូវការនៅចុងខែកុម្ភៈ ដោយសីតុណ្ហភាពខ្ពស់មានរយៈពេលយូររហូតដល់ខែឧសភា ហើយ​​ខេត្ត​មួយ​ចំនួន​ក្នុង​អំឡុង​ពេល​ក្តៅ​បំផុតសីតុណ្ហភាព​អាចឡើង​ខ្ពស់​ដល់​៤៣​អង្សា​សេ។​ យោង​សារព័ត៌មាន The Nation នៅថ្ងៃទី១១ខែកុម្ភៈនេះ។

(រូបភាព៖ The Nation)

យោងតាមការព្យាករណ៍របស់ក្រសួងឧតុនិយមថៃ សីតុណ្ហភាពនឹងកើនឡើងនៅចន្លោះខែមីនា និងពាក់កណ្តាលខែមេសា ដោយតំបន់ភាគច្រើនក្នុងប្រទេសថៃនឹងជួបប្រទះអាកាសធាតុក្តៅ និងសើម ដោយសារខ្យល់បក់ពីភាគខាងត្បូងនាំមកនូវសំណើមពីឈូងសមុទ្រថៃ។

ក្រសួងឧតុនិយម ​បាន​ព្យាករណ៍​ថា សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់​៤៣​អង្សា​សេ ក្នុង​ខេត្ត​មួយ​ចំនួន​ក្នុង​អំឡុង​ពេល​ក្តៅ​បំផុត ។ ទោះយ៉ាងណាក៏ដោយ ខ្យល់ព្យុះ​ ភ្លៀងធ្លាក់រាយប៉ាយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ត្រូវបានគេរំពឹងថានឹងផ្តល់ភាពធូរស្រាលខ្លះ​ត្រឡប់​មកវិញ​នៅក្នុងខែមេសានិងឧសភា។

រដូវក្តៅរបស់ប្រទេសថៃនឹងទទួលឥទ្ធិពលពីខ្យល់បក់ពីភាគខាងត្បូងដ៏ក្តៅគគុកដែលគ្របដណ្តប់លើផ្នែកខាងលើនៃប្រទេស ប៉ុន្តែភាគខាងជើង និងឦសាននឹងបន្តមានអាកាសធាតុត្រជាក់ពេញមួយខែមីនា ដោយសារប្រព័ន្ធសម្ពាធខ្ពស់ខ្សោយពីប្រទេសចិនបានអូសបន្លាយលើប្រទេសថៃផ្នែកខាងលើ។

(រូបភាព៖ Bangkok Post)

នៅតំបន់ភាគខាងត្បូង ព្យុះផ្គររន្ទះត្រូវបានព្យាករណ៍ថាមានចាប់ពី ២០ ទៅ៣០% ពីខែមីនារហូតដល់ចុងខែមេសា។ ទឹកភ្លៀងត្រូវបានគេរំពឹងថានឹងកើនឡើងចាប់ពីពាក់កណ្តាលខែឧសភា ជាពិសេសនៅឆ្នេរសមុទ្រភាគខាងលិច ដែលខ្យល់មូសុងនិរតីនឹងបង្កើតរលកកម្ពស់ ២ទៅ៣ ម៉ែត្រនៅសមុទ្រ Andaman ។

ក្រសួងឧតុនិយម​ថៃក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​អគ្គិភ័យ និង​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដូវក្តៅ​។ ចាប់ពីចុងខែមីនាដល់ពាក់កណ្តាលខែមេសា កម្ដៅខ្លាំងនឹងបន្តកើតមានជាច្រើនថ្ងៃ ក្នុងអំឡុងពេលនោះ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពគួរតែជៀសវាងការចេញខាងក្រៅរយៈពេលយូរ៕

(រូបភាព៖ Bangkok Post)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រទេស​ថៃប្រឈម​​ការ​កើន​ឡើ​ង​កម្តៅ​​ដល់ទៅ៤៣​អង្សា​សេ​នៅ​រដូវ​ក្តៅ​​​ខាងមុខ​​ appeared first on Kampuchea Thmey Daily.