ប្រជាជន​លីបង់​រាប់ពាន់នាក់ត្រឡប់ទៅ​ផ្ទះ​សម្បែង​វិញ ក្រោយ​បទឈប់បាញ់​ចូល​ជាធរមាន​

មនុស្សជាច្រើនបានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានចូលជាធរមាន តំបន់ភាគច្រើននៃប្រទេសលីបង់... The post ប្រជាជន​លីបង់​រាប់ពាន់នាក់ត្រឡប់ទៅ​ផ្ទះ​សម្បែង​វិញ ក្រោយ​បទឈប់បាញ់​ចូល​ជាធរមាន​ appeared first on Kampuchea Thmey Daily.

ប្រជាជន​លីបង់​រាប់ពាន់នាក់ត្រឡប់ទៅ​ផ្ទះ​សម្បែង​វិញ ក្រោយ​បទឈប់បាញ់​ចូល​ជាធរមាន​

មនុស្សជាច្រើនបានត្រឡប់ទៅផ្ទះសម្បែង​របស់​ពួក​គេ​វិញ បន្ទាប់ពីមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុម​ហេស​បូឡា​ បានចូលជាធរមាន តំបន់ភាគច្រើននៃប្រទេសលីបង់បានស្ងប់ស្ងាត់ពីការបាញ់ប្រហារជាលើកដំបូង បន្ទាប់ពីជម្លោះរយៈពេល​១៤ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២៨ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

អ្នកស្រុកដែលបានផ្លាស់ទីលំនៅនៅភាគខាងត្បូងប្រទេសលីបង់ បានចាប់ផ្តើមត្រឡប់ទៅផ្ទះរបស់ពួកគេវិញចំពេលមានការប្រារព្ធពិធីជាច្រើនម៉ោងបន្ទាប់ពីបទឈប់បាញ់បានចាប់ផ្តើមនៅម៉ោង​៤ព្រឹកកាលពីថ្ងៃពុធ។

ទោះបីមាន​ការព្រួយបារម្ភ​ថាតើ «បទឈប់បាញ់នឹងរក្សានិងនាំ»ទៅដល់ការបញ្ចប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍រវាងយោធាអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់នោះ ក៏មានការផ្តល់ជំនួយសង្គ្រោះដល់ប្រទេសនេះផងដែរ។ តាមរយៈរូបភាពគេឃើញ មានក្រុម​គ្រួសារ​ជាច្រើនចាប់​ផ្តើម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ផ្គើន​នឹង​ការ​ព្រមាន​យោធា​អ៊ីស្រាអែល​មិន​ឱ្យ​ត្រឡប់​ទៅ​តំបន់​ដែល​ខ្លួន​បាន​ជម្លៀស​ដោយ​បង្ខំ។

បទឈប់បាញ់នៅលីបង់នេះអាចផ្តល់ការតបស្នងដល់ប្រជាជនលីបង់ ១,​២​លាននាក់ដែលភៀសខ្លួនដោយការប្រយុទ្ធគ្នា និងជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេតាមព្រំដែន។ ទោះយ៉ាងណាដោយសារទំហំដ៏ធំនៃយុទ្ធសាស្ត្ររបស់យោធាអ៊ីស្រាអែលឲ្យជម្លៀសដោយបង្ខំ និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា បន្សល់កាកសំណល់ពាសពេញទីប្រជុំជន និងទីក្រុងមានន័យថា មនុស្សជាច្រើនប្រហែលជាមិនមានអ្វីច្រើនដើម្បីត្រឡប់ទៅវិញទេ។

លើសពីនេះយ៉ាងហោចណាស់មនុស្ស ៣៨២៣ នាក់ត្រូវបានសម្លាប់ និង ១៥៨៥៩នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ចាប់តាំងពីសង្រ្គាមនៅលើតំបន់ហ្គាហ្សាបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។

(រូបភាព៖ AP)

កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងបារាំងដែលអនុម័តដោយអ៊ីស្រាអែលកាលពីល្ងាចថ្ងៃអង្គារ អំពាវនាវឱ្យមានការផ្អាករយៈពេលពីរខែដំបូងក្នុងការប្រយុទ្ធគ្នា និងតម្រូវឱ្យក្រុមហេសបូឡា បញ្ចប់វត្តមានប្រដាប់អាវុធរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ខណៈដែលកងទ័ពអ៊ីស្រាអែលត្រូវត្រឡប់ទៅព្រំដែនរបស់ពួកគេវិញ។

ទាហានលីបង់រាប់ពាន់នាក់បន្ថែមទៀត និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនឹងដាក់ពង្រាយនៅភាគខាងត្បូង ហើយក្រុមអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងតាមដានការអនុលោមតាមច្បាប់។

ទោះយ៉ាងណាអ៊ីស្រាអែលនៅតែកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

ប៉ុន្តែលោកប្រធានាធិបតី ចូ បែដិន កាលពីថ្ងៃអង្គារបាននិយាយថា រដ្ឋបាលរបស់លោកនឹងធ្វើការជំរុញមួយផ្សេងទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់បទឈប់បាញ់នៅទីនោះ ដើម្បីដោះលែង​ចំណាប់ខ្មាំង​រាប់សិប​នាក់​ដែល​ក្រុម​ហាម៉ាស​ចាប់​ខ្លួន៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

អត្ថបទ៖ ប៊ុន សុភាព

The post ប្រជាជន​លីបង់​រាប់ពាន់នាក់ត្រឡប់ទៅ​ផ្ទះ​សម្បែង​វិញ ក្រោយ​បទឈប់បាញ់​ចូល​ជាធរមាន​ appeared first on Kampuchea Thmey Daily.