មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នឹងអញ្ជើញចូលរួមពិធីផ្លាស់ប្តូរមេទ័ពនៅសហរដ្ឋអាមេរិក

លោក ម៉ៅ សុផាន់ នឹងជួបជាមួយ លោក RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ដើម្បីបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ The post មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នឹងអញ្ជើញចូលរួមពិធីផ្លាស់ប្តូរមេទ័ពនៅសហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នឹងអញ្ជើញចូលរួមពិធីផ្លាស់ប្តូរមេទ័ពនៅសហរដ្ឋអាមេរិក

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូធ្វើដំណើរទៅកាន់ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមពិធីផ្លាស់ប្តូរ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក នៅមូលដ្ឋានទ័ព SHAFTER ។ ការចូលរួមនេះ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកងទ័ពជើងគោកកម្ពុជាចុះថ្ងៃទី ០៦ ខែវិច្ឆិកានេះ។

ក្នុងឱកាសចូលរួមពិធីនេះ លោក ម៉ៅ សុផាន់ នឹងជួបជាមួយ លោក RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ដែលនឹងទទួលតំណែងបន្តពី លោក CHARLES A. FLYNN ដើម្បីបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ការចូលរួមពិធីដ៏មានសារៈសំខាន់នេះ ធ្វើឡើងស្របតាមលទ្ធផលទស្សនកិច្ចរបស់លោក LLOYD JAMES AUSTIN រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

គួរជម្រាបថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាលោក LLOYD JAMES AUSTIN បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយក្នុងជំនួបនោះលោក AUSTIN បានថ្លែងបញ្ជាក់សហ​រដ្​ឋអាមេរិកនឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ។

លោក LLOYD JAMES AUSTIN

ក្នុងដំណើរទស្សនកិច្ចនេះ លោក​​មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ​​ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។ ជាមួយគ្នានេះ សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកដ្ឋមន្រ្តីការពារជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន​ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម៕

The post មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នឹងអញ្ជើញចូលរួមពិធីផ្លាស់ប្តូរមេទ័ពនៅសហរដ្ឋអាមេរិក appeared first on Kampuchea Thmey Daily.