ប៉ូលិសថៃចោទអ្នកបើកតាក់ស៊ីនៅភូកេត រារាំងរថយន្តសង្គ្រោះបន្ទាន់
អ្នកបើកតាក់ស៊ីម្នាក់នៅក្នុងខេត្តភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងប្រញាប់ប្រញាល់ដឹកអ្នកជំងឺគាំងបេះដូងបញ្ជូនទៅមន្ទីរពេទ្យ ដែលបានបណ្ដាលឲ្យស្លាប់នៅតាមផ្លូវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ខែមេសានេះ។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពី លោក Pradit Dumlak អាយុ៦២ឆ្នាំ បានគាំងបេះដូង នៅក្នុងចម្ការទុរេនក្នុងសហគមន៍ Kamala ស្រុក Kathu ខេត្តភូកេត។ សាច់ញាតិបុរសដែលមានជំងឺបេះដូងបានហៅរថយន្តសង្គ្រោះពីមន្ទីរពេទ្យ Patong នៅវេលាម៉ោង៨និង១៥នាទីព្រឹក។ ពេលកំពុងបញ្ជូនអ្នកជំងឺនៅតាមផ្លូវរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានរារាំងដោយតាក់ស៊ី limousine នៅលើផ្លូវតូចចង្អៀតតាមផ្លូវទៅមន្ទីរពេទ្យ។ សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា អ្នកបើកតាក់ស៊ីមិនបានបើកផ្លូវទេ ខណៈរថយន្តសង្គ្រោះព្យាយាមបើកគេចពីរថយន្តដែលចត។ នៅពេលនោះ ក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះបុរសចំណាស់នៅក្នុងឡាន។ គ្រូពេទ្យបានប្រកាសមរណភាពរបស់គាត់នៅម៉ោង ៨ និង៤៥ នាទីព្រឹកថ្ងៃអាទិត្យ។ ក្រោយមកប៉ូលិសមូលដ្ឋានបានឆែកមើលវីដេអូកាមេរ៉ា ហើយហៅអ្នកបើកតាក់ស

អ្នកបើកតាក់ស៊ីម្នាក់នៅក្នុងខេត្តភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងប្រញាប់ប្រញាល់ដឹកអ្នកជំងឺគាំងបេះដូងបញ្ជូនទៅមន្ទីរពេទ្យ ដែលបានបណ្ដាលឲ្យស្លាប់នៅតាមផ្លូវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ខែមេសានេះ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពី លោក Pradit Dumlak អាយុ៦២ឆ្នាំ បានគាំងបេះដូង នៅក្នុងចម្ការទុរេនក្នុងសហគមន៍ Kamala ស្រុក Kathu ខេត្តភូកេត។ សាច់ញាតិបុរសដែលមានជំងឺបេះដូងបានហៅរថយន្តសង្គ្រោះពីមន្ទីរពេទ្យ Patong នៅវេលាម៉ោង៨និង១៥នាទីព្រឹក។ ពេលកំពុងបញ្ជូនអ្នកជំងឺនៅតាមផ្លូវរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានរារាំងដោយតាក់ស៊ី limousine នៅលើផ្លូវតូចចង្អៀតតាមផ្លូវទៅមន្ទីរពេទ្យ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា អ្នកបើកតាក់ស៊ីមិនបានបើកផ្លូវទេ ខណៈរថយន្តសង្គ្រោះព្យាយាមបើកគេចពីរថយន្តដែលចត។ នៅពេលនោះ ក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះបុរសចំណាស់នៅក្នុងឡាន។ គ្រូពេទ្យបានប្រកាសមរណភាពរបស់គាត់នៅម៉ោង ៨ និង៤៥ នាទីព្រឹកថ្ងៃអាទិត្យ។
ក្រោយមកប៉ូលិសមូលដ្ឋានបានឆែកមើលវីដេអូកាមេរ៉ា ហើយហៅអ្នកបើកតាក់ស៊ីមកសួរចម្លើយ។ បន្ទាប់មកប៉ូលិសបានចោទប្រកាន់អ្នកបើកបរពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ និងរំលោភសិទ្ធិអ្នកជំងឺ៕


អត្ថបទ៖ ប៊ុន សុភាព
The post ប៉ូលិសថៃចោទអ្នកបើកតាក់ស៊ីនៅភូកេត រារាំងរថយន្តសង្គ្រោះបន្ទាន់ appeared first on Kampuchea Thmey Daily.