បុរសម្នាក់យកកាំភ្លើង AK បាញ់សម្លាប់ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង
បុរសម្នាក់ បានបាញ់សម្លាប់ឪពុកក្មេក និងម្ដាយក្មេក បណ្ដាលឱ្យស្លាប់ ហើយបន្តបាញ់ប្រពន្ធ និងបងថ្លៃឱ្យរងរបួស The post បុរសម្នាក់យកកាំភ្លើង AK បាញ់សម្លាប់ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង appeared first on Kampuchea Thmey Daily.

ត្បូងឃ្មុំ ៖ បុរសម្នាក់ បានបាញ់សម្លាប់ឪពុកក្មេក និងម្ដាយក្មេក បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ហើយបន្តបាញ់ប្រពន្ធ និងបងថ្លៃឱ្យរងរបួសធ្ងន់ បន្ទាប់មកទើបបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍នេះបានកើតឡើង នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពនេះ ឈ្មោះ ហ៊ីង សុវណ្ណរិទ្ធ មុខរបរជាមន្ត្រីអាវុធហត្ថ បានបាញ់សម្លាប់ឪពុកក្មេង និងម្ដាយក្មេក បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ហើយបានបន្តបាញ់ប្រពន្ធ និងបងថ្លៃ ព្រមទាំងប្រជាការពារម្នាក់ទៀតឱ្យរងរបួសធ្ងន់ ទើបសម្រេច បាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
សូមបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារទាំងគ្រួសារខាងលើនេះ បានបណ្ដាលឱ្យមានមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់៣នាក់។ មកទល់ម៉ោងនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឱ្យបានដឹងពីមូលហេតុនៅឡើយទេ ព្រោះកំពុងដុតដៃដុតជើងធ្វើការសាកសួរអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះ៕

The post បុរសម្នាក់យកកាំភ្លើង AK បាញ់សម្លាប់ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង appeared first on Kampuchea Thmey Daily.