បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

មនុស្ស​ចំនួន៤៣នាក់ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ត្រូវ​បាន​ស្លាប់​​យ៉ាងណោចអធម​នៅ​ក្នុង​អណ្តូង​រ៉ែមាស បន្ទាប់​ពី​ដី​បាក់​សង្កត់​លើ​ ​នៅ​ក្នុង​រណ្តៅ​​​​​​​ ដែល​ក្រុមហ៊ុន​រ៉ែ​ធំៗ​បោះបង់ចោល​នៅ​ប្រទេសម៉ាលី... The post បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់ appeared first on Kampuchea Thmey Daily.

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

​​តាមសេចក្តីរាយការណ៍​របស់​​ព័ត៌មាន​​​រ៉យទ័រ​ ​មនុស្ស​ចំនួន៤៣នាក់ដែល​ភាគ​ច្រើន​ជា​ស្ត្រីដែល​ទៅ​រក​​សំណល់​រ៉ែមាស​នៅ​ក្នុង​រណ្តៅ​​​​ដែល​​គេបោះបង់ចោល ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​អណ្តូង​រ៉ែ​មាស​មួយ​​​បាន​បាក់​សង្កត់​ពួកគេ​​កាល​ពីថ្ងៃ​សៅរ៍​។

សកម្មភាព​យករ៉ែមាស​​របស់​ប្រជាជន​។

​ហេតុការណ៍​នេះ​បាន​​កើត​ឡើង​នៅ​ភាគ​ខាងលិច​ប្រទេស​ម៉ាលី​​ជា​ទីដែល​​​អណ្តូង​រ៉ែ​​​ជាច្រើន​ត្រូវ​បាន​​​​បន្សល់​ទុក​ដោយ​​ក្រុម​​អ្នក​ជីករ៉ែ​មាស។ លោក Taoule Camara អគ្គលេខាធិការនៃសហជីពជាតិនៃបញ្ជរមាស និងរោងចក្រចម្រាញ់ (UCROM) បានប្រាប់រ៉យទ័រ ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Kenieba ក្នុងតំបន់ Kayes ដែលសម្បូរដោយមាសរបស់ប្រទេសម៉ាលី​ ។

លោក បាននិយាយថា ស្ត្រីទាំងនោះបានចុះចូលទៅក្នុងរណ្តៅចំហរដែលបន្សល់ទុកដោយអ្នកជីករ៉ែក្នុងឧស្សាហកម្ម ដើម្បីរកមើលសំណល់មាស នៅពេលដែលដីបានបាក់​រលំ​សង្កត់​នៅជុំវិញពួកគេ។

អ្នកនាំពាក្យក្រសួងរ៉ែបានអះអាងថា ឧបទ្ទវហេតុនេះបានកើតឡើងរវាងទីប្រជុំជន Kenieba និង Dabia ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយសារក្រុម​ការ​​ងារ​អន្តរាគមន៍​របស់​ក្រសួងនៅកន្លែងកើតហេតុមិនទាន់បានចែករំលែករបាយការណ៍របស់ពួកគេនៅឡើយ។

ការជីកយករ៉ែដោយសិប្បករគឺជាសកម្មភាពទូទៅមួយនៅទូទាំងទ្វីបអាហ្រ្វិកខាងលិច ហើយកាន់តែទទួលបានផលចំណេញច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតម្រូវការលោហៈកើនឡើង និងតម្លៃកើនឡើង។

គ្រោះថ្នាក់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​គឺ​កើត​មាន​ជា​ញឹក​ញាប់​ព្រោះ​កម្មករ​រ៉ែ​សិប្បករ​តែងតែ​ប្រើ​វិធី​ដែល​គ្មាន​ការ​គ្រប់គ្រង។

កម្មករអណ្តូងរ៉ែចំនួន១៣​នាក់ រួមទាំងស្ត្រី និងកុមារ៣​នាក់ត្រូវបានសម្លាប់នៅភាគនិរតីប្រទេសម៉ាលីកាលពីចុងខែមករា បន្ទាប់ពីផ្លូវរូងក្រោមដីដែលពួកគេកំពុងជីករកមាសបានជន់លិច៕​

ការយករ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​​នៅ​ប្រទេសម៉ាលី​។ Mali Lithium
ការស្វែងរករ៉ែ​​​របស់​ប្រជាជន​នៅម៉ាលី។ Reuters

The post បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់ appeared first on Kampuchea Thmey Daily.