ព្រះខ័នរាជស្វាយរៀងនាំចូលប្រយុទ្ធថ្មី Caetano ត្រៀមពានអាស៊ី
ព្រះខ័នរាជស្វាយរៀង នាំចូលខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Breno Caetano អាយុ២៧ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ មកកពីក្លិប Centro Atlético Fénix The post ព្រះខ័នរាជស្វាយរៀងនាំចូលប្រយុទ្ធថ្មី Caetano ត្រៀមពានអាស៊ី appeared first on Kampuchea Thmey Daily.

ព្រះខ័នរាជស្វាយរៀង នាំចូលខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Breno Caetano អាយុ២៧ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ មកកពីក្លិប Centro Atlético Fénix នៃលីគលំដាប់ទី២ ប្រទេសអ៊ុយរូហ្គាយ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានបទពិសោធច្រើននៅប្រទេសប្រេស៊ីល និងអ៊ុយរូហ្គាយ។ ចន្លោះឆ្នាំ២០១៧ ដល់២០២០ រូបគេលេងនៅក្រុម Centro Atlético Fénix និងចាប់ពីឆ្នាំ២០២០ ដល់២០២៣ លេងឲ្យក្លិបជាច្រើននៅប្រទេសប្រេស៊ីល ហើយបាលវិលត្រឡប់ទៅក្លិប Centro Atlético Fénix រដូវកាល២០២៣-២៤ មុនពេលចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង។
ការនាំចូលខ្សែប្រយុទ្ធស្លាបថ្មីរបស់ព្រះខ័នរាជស្វាយរៀងដើម្បីពង្រឹងក្រុមកាន់តែខ្លាំងសម្រាប់ការប្រកួតពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League ជាមួយក្រុមខ្លាំង មីយ៉ាន់ម៉ា Shan United នៅវគ្គ៨ក្រុមចុងក្រោយ ជើងទី១ នាថ្ងៃទី៦ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ថ្ងៃទី១៣ ខែមីនា នៅប្រទេសមីយ៉ាន់ម៉ា។
វត្តមានកីឡាករ Breno Caetano ក៏ជំនួសកីឡាករសញ្ជាតិប្រេស៊ីល Pablo Augusto ដែលមានបញ្ហារបួសជាច្រើនសប្តាហ៍មកហើយ៕


អត្ថបទ៖ វីរបុត្រ
The post ព្រះខ័នរាជស្វាយរៀងនាំចូលប្រយុទ្ធថ្មី Caetano ត្រៀមពានអាស៊ី appeared first on Kampuchea Thmey Daily.