បទវិភាគ ៖ ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ មិនអាចធ្វើឱ្យចង្កៀងរបស់ខ្លួនកាន់តែភ្លឺនោះទេ
ខណៈពេលដែលកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវរវាងចិន និងអាមេរិកទើបទទួលបានលទ្ធផលវិជ្ជមាន ភាគីអាមេរិកក៏បានវិលត្រឡប់ទៅរកកលល្បិចចាស់ៗ ដែលទប់ស្កាត់និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិនឡើងវិញ។ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ចេញសេចក្តីណែនាំ ដែលប៉ុនប៉ងហាមឃាត់ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបរបស់ប្រទេសចិននៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំងបន្ទះឈីប Huawei Ascend ផងដែរក្រោមលេសដែលសន្មតថា បានល្មើសនឹងការគ្រប់គ្រងខាងការនាំចេញរបស់អាមេរិក ។ ទង្វើអនុត្តរភាពដោយឯកតោភាគីនិងគាំពារនិយមបែបនេះបានធ្វើផ្ទុយពីគំនិតឯកភាពរួមដែលឈានដល់ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាងចិន និងសហរដ្ឋអាមេរិក បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្ដាលចម្លងសកល ហើយក៏បានដកហូតសិទ្ធិរបស់ប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីបកុំព្យូទ័រជឿនលឿននិងបញ្ញាសិប្បនិម្មិតជាដើម ដែលបានបណ្តាលឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មតិសាធារណៈអន្តរជាតិ ។ អ្នកជំនាញនៃមុខ

ខណៈពេលដែលកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវរវាងចិន និងអាមេរិកទើបទទួលបានលទ្ធផលវិជ្ជមាន ភាគីអាមេរិកក៏បានវិលត្រឡប់ទៅរកកលល្បិចចាស់ៗ ដែលទប់ស្កាត់និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិនឡើងវិញ។

នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ចេញសេចក្តីណែនាំ ដែលប៉ុនប៉ងហាមឃាត់ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបរបស់ប្រទេសចិននៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំងបន្ទះឈីប Huawei Ascend ផងដែរក្រោមលេសដែលសន្មតថា បានល្មើសនឹងការគ្រប់គ្រងខាងការនាំចេញរបស់អាមេរិក ។ ទង្វើអនុត្តរភាពដោយឯកតោភាគីនិងគាំពារនិយមបែបនេះបានធ្វើផ្ទុយពីគំនិតឯកភាពរួមដែលឈានដល់ក្នុងកិច្ចពិភាក្សាជាន់ខ្ពស់រវាងចិន និងសហរដ្ឋអាមេរិក បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្ដាលចម្លងសកល ហើយក៏បានដកហូតសិទ្ធិរបស់ប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដូចជាបន្ទះឈីបកុំព្យូទ័រជឿនលឿននិងបញ្ញាសិប្បនិម្មិតជាដើម ដែលបានបណ្តាលឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីសំណាក់មតិសាធារណៈអន្តរជាតិ ។
អ្នកជំនាញនៃមុខរបរបន្ទះឈីបកុំព្យូទ័រធ្វើបទបង្ហាញថា ការផលិតបន្ទះឈីបមួយត្រូវការកិច្ចសហការផ្នែកឧស្សាហកម្មរបស់ប្រទេសយ៉ាងហោចណាស់ចំនួន៧ និងក្រុមហ៊ុនចំនួន ៣៩ ដែលពាក់ព័ន្ធដល់ឧស្សាហកម្មប្រហែលជាង ៥០ និងរាប់ពាន់ដំណាក់កាល ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រើទង្វើខុសឆ្គងម្តងហើយម្តងទៀត ដូចជាការដាក់កំហិតលើការនាំចេញជាដើមដោយគិតពីទស្សនផលបូកសូន្យ រំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៃបន្ទះឈីបសកល វាមិនត្រឹមតែបានបណ្តាលឱ្យថ្លៃដើមកើនឡើង និងរារាំងដល់ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់ផលប្រយោជន៍របស់សហគ្រាស និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកផងដែរ ។ អំពីចំណុចនេះ គ្រប់មជ្ឈដ្ឋានក្នុងស្រុកអាមេរិកបានមើលឃើញយ៉ាងច្បាស់ ។
លោក Jeffrey Sachs បញ្ញវន្តដ៏ល្បីឈ្មោះនិងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Columbiaអាមេរិកបានថ្លែងថា បណ្តាប្រទេសនានាគួរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាទំនើប តែមិនមែនបែងចែកពិភពលោកទៅជា”មិត្ត”ឬ”សត្រូវ”នោះទេ ។ រដ្ឋាភិបាលអាមេរិកបានប្រែក្លាយភាគលាភផ្នែកបច្ចេកវិទ្យា ដែលគួររួមគ្នាចែករំលែកឱ្យទៅជាថ្នូរសម្រាប់ធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ ដែលកាត់ផ្តាច់កិច្ចសហការនិងការច្នៃប្រឌិតថ្មីជាសកល និងបំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មសកល ។ កាសែត«ញូវយ៉កថែមស៍»បានចុះផ្សាយអត្ថបទថា ទង្វើពាក់ព័ន្ធរបស់អាមេរិកកំពុងបំផ្លាញកម្លាំងជាក់ស្តែង និងសសរស្តម្ភនៃការច្នៃប្រឌិតថ្មីរបស់អាមេរិក ។
ក្នុងវិស័យបន្ទះឈីប មនុស្សមួយចំនួនតូចរបស់អាមេរិកគិតចង់ច្របាច់កសម្រាប់ការអភិវឌ្ឍរបស់ចិន តាមរយៈការហាមឃាត់ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រទំនើបរបស់ប្រទេសចិននៅទូទាំងពិភពលោក ប៉ុន្តែមានតែហុចផលវិបាកតបមកវិញ ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២៤ ទំហំនាំចេញសៀគ្វីរួមបញ្ចូលគ្នាមានចំនួន ១៥៩,៥៥ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៧,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលបានបំបែកកំណត់ត្រាថ្មី ។ មានអ្នកវិភាគបានលើកឡើងថា នេះមានន័យថា សិទ្ធិបញ្ចេញមតិរបស់ប្រទេសចិនក្នុងរចនាសម្ព័ន្ធឧស្សាហកម្មវត្ថុពាក់កណ្ដាលចម្លងសកលកំពុងកើនឡើងជាលំដាប់។
“ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ មិនអាចធ្វើឱ្យចង្កៀងរបស់ខ្លួនកាន់តែភ្លឺនោះទេ” ។ ភាគីអាមេរិកគួរកែតម្រូវទង្វើខុសឆ្គងរបស់ខ្លួនភ្លាមៗ គោរពតាមច្បាប់កំណត់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និងគោរពសិទ្ធិរបស់ប្រទេសដទៃក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ។ កាលពីអតីតកាល “របាំង”និង”រនាំងដែកបច្ចេកវិទ្យា”មិនអាចរារាំងការអភិវឌ្ឍរបស់ប្រទេសចិនទេ នៅពេលអនាគតវារឹតតែមិនអាចទៅរួច ៕