នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថាបញ្ហាច្រក​ព្រំដែនកម្ពុជា-ថៃនោះគឺ​សាមញ្ញបំផុត បើ​ថៃ​ខ្លួន​ឯង​បើក​ព្រំដែន​ខ្លួនឯង​វិញ​ទៅ​ស្ថានភាពព្រំដែន​នឹង​ត្រលប់​ទៅ​ដូច​ដើម​វិញ​ហើយ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី​ថៃបាន​ព្យាយាម​ក្នុង​ការ​សុំ​ចរចា​ជាមួយ​កម្ពុជា​លើ​ការ​បើក​ព្រំដែន​នេះ ខណៈខ្លួន​ជា​អ្នក​ចាប់​ផ្ដើម​មុន។ The post នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថាបញ្ហាច្រក​ព្រំដែនកម្ពុជា-ថៃនោះគឺ​សាមញ្ញបំផុត បើ​ថៃ​ខ្លួន​ឯង​បើក​ព្រំដែន​ខ្លួនឯង​វិញ​ទៅ​ស្ថានភាពព្រំដែន​នឹង​ត្រលប់​ទៅ​ដូច​ដើម​វិញ​ហើយ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី​ថៃបាន​ព្យាយាម​ក្នុង​ការ​សុំ​ចរចា​ជាមួយ​កម្ពុជា​លើ​ការ​បើក​ព្រំដែន​នេះ ខណៈខ្លួន​ជា​អ្នក​ចាប់​ផ្ដើម​មុន។

ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរិទ្ធិជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថាបញ្ហាដែល​កើត​ឡើង​ជា​មួយ​ថៃ​នៅ​ពេល​នេះ​គឺ​ «ទំនុក​ចិត្ត​» ដែលត្រូវ​ការ​ឱ្យ​ស្ដារឡើង​វិញ​បន្ទាប់ពី​ថៃ​បាន​បិទ​ទ្វារ​ព្រំដែន​ដោយ​ឯក​តោ​ភាគី​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ២០២៥​កន្លងទៅ។ សម្ដេច​ធិបតីបាន​ឱ្យដឹង​ថា​ភាគី​ថៃ​បាន​ស្នើ​សុំ​ឱ្យ​យក​រឿង​បិទ​ព្រំដែន​ទៅ​ក្នុងកិច្ច​ប្រជុំ​ JBC តែ​ត្រូវ​បាន​កម្ពុជា​បដិសេធ។

សម្ដេចថា៖ «យើង​អត់​ចរចាទេ​តែ​បើ​ថៃ​បើក​វិញ​ដោយ​ឯកតោភាគី​យើង​នឹង​បើក​ឡើង​វិញ​ដែរ ៥ម៉ោង​ក្រោយ​ដើម្បី​ឱ្យ​លំហូរ​នៃ​ទំនិញ​និង​ប្រជាជន​ដូច​ដើម​។ យើង​សម្បទាន​ដល់​ប៉ុណ្ណេះ​ទៀត កម្ពុជា​មាន​សិទ្ធិ​បើក​មិន​បើក​តែដើម្បី​ការ​ពារ​កុំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ តែ​បើ​ហៅ​មក​អង្គុយចរចាគឺ​អត់ទេ! ថៃបិទមុនបើកមុន​ទៅ​ចប់​ហើយ​»។

សម្ដេច​ថា​មាន​ការ​តែ​ការ​បើក​ព្រំដែន​ឡើង​វិញ​ពី​ថ្ងៃទេទើប​អាច​ឈាន​ដល់​ការ​ចរចារឿង​ផ្សេង​បាន រួម​ទាំងការ​សម្រួល​ទ័ព​នៅ​ព្រំដែន​ផងដែរ។

គួរឱ្យ​ដឹង​ផងដែរថា​ប្រទេស​ថៃ​បាន​ធ្វើ​ការ​បិទ​ច្រក​ព្រំដែនដោយ​ឯក​តោភាគី​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ២០២៥ និង​ត្រូវ​បាន​បាន​ឆ្លើយ​តប​ដោយ​កម្ពុជា​នា​ថ្ងៃ​បន្ទាប់ បន្ថែមលើនេះនៅថ្ងៃទី​១៧ ខែមិថុនានេះ​កម្ពុជា​បាន​សម្រេច​បិទការ​នាំ​ចូល​បន្លែ​ផ្លៃ​ឈើពី​ថៃ​ចូល​មក​កម្ពុជា​ផងដែរ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃលោក Nikorndej Balankura សោក​ស្ដាយ​ចំពោះ​ចំណាត់​ការ​របស់​កម្ពុជា និង​ថា​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​កម្ពុជា​មិន​គួរ​ធ្វើ​បែបនេះ​នោះទេ តែ​ត្រូវ​បាន​​អ្នកនាំពាក្យ​ព្រឹទ្ធសភាកម្ពុជា​លោក ជា ធីរិទ្ធ ឆ្លើយតប​ថាជា​ការ​លើក​ឡើង​ដោយ​មិន​ចេះ​អៀន​ខ្មាស់ ខណៈដែល​ប្រទេស​ថៃ​ជា​អ្នក​បង្ក​បញ្ហា​នេះមុន៕

អត្តបទដោយ ហ៊ុន សិរីវឌ្ឍន៍  

The post នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម appeared first on Kampuchea Thmey Daily.