នាយករដ្ឋមន្ត្រីថាការ​ចរចាទ្វេភាគីលើបញ្ហាព្រំដែនទាំង៤កន្លែងជាប់គាំងទើបកម្ពុជាត្រូវការ ICJ

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ថាមូលហេតុដែលកម្ពុជា​ប្ដឹង​ទៅ​ ICJ លើ​បញ្ហា​ព្រំដែន​តំបន់​ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី គឺដោយសារ​តែការចរចារ​លើ​តំបន់​ទាំង​នោះ​បាន​ជាប់​គាំងហើយ។ The post នាយករដ្ឋមន្ត្រីថាការ​ចរចាទ្វេភាគីលើបញ្ហាព្រំដែនទាំង៤កន្លែងជាប់គាំងទើបកម្ពុជាត្រូវការ ICJ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថាការ​ចរចាទ្វេភាគីលើបញ្ហាព្រំដែនទាំង៤កន្លែងជាប់គាំងទើបកម្ពុជាត្រូវការ ICJ

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ថាមូលហេតុដែលកម្ពុជា​ប្ដឹង​ទៅ​ ICJ លើ​បញ្ហា​ព្រំដែន​តំបន់​ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី គឺដោយសារ​តែការចរចារ​លើ​តំបន់​ទាំង​នោះ​បាន​ជាប់​គាំងហើយ។

ថ្លែងក្នុង​ពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​ក្នុង​វិស័យ​អប់រំនៅ​ខេត្ត​រតនគិរី ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថាយន្ត​ការតាមអនុសារណយោគយល់គ្នាឆ្នាំ២០០០ ដែល​ភាគី​កម្ពុជា-ថៃយល់ព្រមក្នុង​ការប្រើប្រាស់សន្និសញ្ញាឆ្នាំ១៩០៤-១៩០៧ ដើម្បីវាស់វែងព្រំដែនត្រូវបានថៃយក​ផែន​ទី១លើ៥០ពាន់ដែលគូសដោយខ្លួនឯងទាញមកចូល​យន្តការ​ដោះស្រាយ ហើយត្រូវរុញដោយ​ក្រុមអ្នកជាតិនិយម​។

សម្ដេចបន្ថែមថា៖ «អត់ទេ! ហើយអ្វីដែលជាប់គាំងគឺចលនាជាតិ​និយម​ទាំង​សងខាង​បាន​ចាប់​ហ្វ្រាំង​មិន​​ឱ្យថយ​រៀង​ខ្លួន។ អ៊ីចឹង​ដើម្បី​ដោះមាន​តែ​រុញ​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ»។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថាការ​ប្ដឹង​នេះ​គឺ​ដើម្បី​ពន្លត់​កុំ​ឱ្យ​កម្ពុជា-ថៃ​មាន​បញ្ហាព្រំដែនតំបន់នេះបន្ត​រ៉ាំរ៉ៃ បញ្ជៀស​នូវ​សង្គ្រាម ហើយលទ្ធផលយ៉ាងណា​កម្ពុជា​នឹង​ទទួល​យក។

កម្ពុជា​-ថៃ​នឹង​ជួប​ពិភាក្សា​គ្នា​រឿង​បញ្ហា​ព្រំដែន​នៅថ្ងៃទី១៤ ខែ​មិថុនា ខាងមុខ​ក្នុង​រាជធានីភ្នំពេញ ទោះជាយ៉ាងណារដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​នឹង​មិន​ជជែក​បញ្ហា ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និង​តំបន់មុំបី ជាមូយថៃ​នោះ​ទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ក្ដីសង្ឃឹមថាកិច្ចប្រជុំខាង​មុខ​នឹង​ចរចាបញ្ហា​ដែលនៅ​សេសសល់ពី​តំបន់​៤ខាង​លើ ដោយ​ផ្អែក​លើ​ MOU ឆ្នាំ២០០០ និង​សន្និសញ្ញា​ដែល​បាន​ព្រមព្រៀងគ្នាពីមុន​មក​។

បញ្ហាព្រំដែនចំណុចប្រាសាទតាមាន់តូច តាមាន់ តាក្របី និងតំបន់មុំ៣ បានក្លាយជាបញ្ហា​រកាំរកូសរវាងកងទ័ពថៃ និងកម្ពុជាមកជាយូរមកហើយ រហូតមានការឈ្លានពានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែកើនកម្ដៅបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភាកាលពីថ្ងៃទី៣ ខែមិថុនា បានប្រកាសថាកម្ពុជានឹងបញ្ជូនករណីជម្លោះនៅតំបន់ទាំង៤ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ចប់បញ្ហាដែលរ៉ាំរ៉ៃនេះ និងត្រូវបានអង្គសមាជបោះឆ្នោតគាំទ្រជាសំឡេងរួមឱ្យបន្តដំណើរការបណ្ដឹងផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីថាការ​ចរចាទ្វេភាគីលើបញ្ហាព្រំដែនទាំង៤កន្លែងជាប់គាំងទើបកម្ពុជាត្រូវការ ICJ appeared first on Kampuchea Thmey Daily.