នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

កម្លាំងនគរបាលខណ្ឌសែនសុខ បានហៅយុវជនដែលបង្កើតក្រុមធ្វើ ជា​អ្នក​សម្រួល​ចរាចរណ៍ និងមានពាក់ឯកសណ្ឋានឈុត​ដូច​គ្នា The post នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន appeared first on Kampuchea Thmey Daily.

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានហៅយុវជនដែលបង្កើតក្រុមធ្វើ ជា​អ្នក​សម្រួល​ចរាចរណ៍ និងមានពាក់ឯកសណ្ឋានឈុត​ដូច​គ្នា ចំនួន៤នាក់ យកទៅធ្វើការអប់រំណែនាំ ដកហូត​ឯកសណ្ឋាន បន្ទាប់​ពី​ពួក​គេ​ទៅ​សម្រួលចរាចរណ៍នៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិត​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅព្រលប់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ហើយ​ក្រុម​នេះសមត្ថកិច្ចបាន​ឱ្យដឹងថា គឺ​ជាក្រុម​ដែល​ធ្លាប់​ជិះ​ម៉ូតូ​បើក​ផ្លូវ​មុខ​រថយន្ដ​សង្គ្រោះ​បន្ទាន់ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចហាមឃាត់ជាច្រើនលើកច្រើននាពេលកន្លងមក។

នៅចំពោះ​មុខសមត្ថកិច្ច យុវជន ប៉ូ លីហេង ដែលជាប្រធានក្រុម ក៏បានសន្យាថា ខ្លួន និងក្រុមដែលបានចងក្រងនោះ នឹងមិនធ្វើសកម្មភាពបែបនេះបន្ដទៀតឡើយ ហើយ​ទទួល​យក​នូវអ្វីដែលជាការអប់រំណែនាំរបស់កម្លាំងសមត្ថកិច្ច។

មួយរយៈកន្លងទៅនេះ គេសង្កេតឃើញថា យុវជនមួយក្រុមនេះ បានជួយសម្រួលផ្លូវ​ឱ្យ​រថយន្ដសង្គ្រោះបន្ទាន់​ ពេល​ខ្លះ​បាន​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​ដោយ​កាយវិការ ឬសម្ដីមិនសមរម្យជាមួយអ្នកដំណើរផ្សេងទៀត ហើយខ្លះទៀតជ្រុលហួសលើសពីតួនាទីភារកិច្ច។

សូម​រំលឹក​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបបានណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងទៀត។ យុវជនមួយក្រុមនោះ គឺជាក្រុមឈ្មោះ ប៉ូ លីហេង នេះតែម្ដង។

ទោះជាយ៉ាងណាក្ដី នៅពេលនេះសកម្មភាពរបស់ក្រុមយុវជនខាងលើ ត្រូវបានសមត្ថកិច្ចហាមឃាត់ និងណែនាំ​ឱ្យបញ្ឈប់សកម្មភាព ពោលទុកភារកិច្ចឱ្យកម្លាំងសមត្ថកិច្ច និង​រថយន្ដ​សារ៉ែន​ជា​អ្នក​បើកផ្លូវវិញ ដោយហេតុថា សកម្មភាពនេះពិតជាអាចបង្កគ្រោះថ្នាក់ទាំងខ្លួនឯង និង​អ្នក​ដំណើរផ្សេង​ទៀត​៕

ដោយ ៖ សំណាង

The post នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន appeared first on Kampuchea Thmey Daily.