ធនាគារ Citi៖ តម្លៃមាសអាចកើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ
លោក ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលជាមួយនឹងគោលនយោបាយពន្ធដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច ធ្វើឱ្យអតិផរណាកើនឡើង និងរំខានដល់ពាណិជ្ជកម្មពិភពលោក។ The post ធនាគារ Citi៖ តម្លៃមាសអាចកើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនធនាគារវិនិយោគ Citigroup Inc. បានរំពឹងថា តម្លៃមាសនឹងឡើងដល់កម្រិតខ្ពស់បំផុត ៣ ០០០ ដុល្លារ/អោន ក្នុងរយៈពេល ៣ ខែខាងមុខ ដោយសារតែភាពតានតឹងភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ។

ក្រុមអ្នកវិភាគ Citi ព្យាករថា ទីផ្សារមាសនឹងបន្តនៅក្រោមអាណត្តិទី ២ របស់ ត្រាំ ដោយលើកឡើងពីហានិភ័យដូចជាកំណើនសេដ្ឋកិច្ចយឺត និងអត្រាការប្រាក់ខ្ពស់។
ពួកគេនិយាយថា លោក ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលជាមួយនឹងគោលនយោបាយពន្ធដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច ធ្វើឱ្យអតិផរណាកើនឡើង និងរំខានដល់ពាណិជ្ជកម្មពិភពលោក។ វិនិយោគិន នឹងបន្តវិនិយោគលើទ្រព្យសុវត្ថិភាពដូចជាមាស ហើយធនាគារកណ្តាលទំនងជានឹងបន្តបង្កើនទុនបម្រុងរបស់ខ្លួន។
គួរគូសបញ្ជាក់ថា តម្លៃមាសបានកើនដល់តម្លៃខ្ពស់ក្នុងកំណត់ត្រាជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាលទ្ធភាពដែល ត្រាំ នឹងដាក់ពន្ធលើប្រទេសផ្សេងទៀត ដែលនេះធ្វើឱ្យមាសក្លាយជាជម្រើសវិនិយោគល្អចំពេលមានភាពមិនប្រាកដប្រជា៕
The post ធនាគារ Citi៖ តម្លៃមាសអាចកើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ appeared first on Kampuchea Thmey Daily.