ទាហានយោធាមីយ៉ាន់ម៉ា៦២នាក់បាក់ទ័ព រត់ចូលទឹកដីថៃ មានទាំងរបួសនិងស្លាប់ច្រើនទៀត
យោធាមីយ៉ាន់ម៉ាក្បែរព្រំដែនថៃបាក់ទ័ព ក្នុងចំណោមទាហានទាំង ៦២នាក់ដែលបាក់ទ័ពនោះ មានរបួស១១នាក់ របួសធ្ងន់៤នាក់ ព្រមទាំងមានការអះអាងថា ទាហាន១៨នាក់ក្នុងចំណោមកងកម្លាំងរបស់ពួកគេត្រូវបានគេសម្លាប់។ The post ទាហានយោធាមីយ៉ាន់ម៉ា៦២នាក់បាក់ទ័ព រត់ចូលទឹកដីថៃ មានទាំងរបួសនិងស្លាប់ច្រើនទៀត appeared first on Kampuchea Thmey Daily.

ទាហានរដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាចំនួន ៦២នាក់បានបាក់ទ័ពរត់ភៀសខ្លួនចូលទឹកដីថៃ ពីក្រុមតស៊ូជនជាតិការ៉ែន Karen នៅជាប់ព្រំដែនថៃ។ យោងបណ្តាញសង្គមសារព័ត៌មានថៃ Khaosod

ទាហានរបស់របបសឹកមីយ៉ាន់ម៉ានទាំងនោះ ត្រូវបានអនុញ្ញាតឱ្យឆ្លងចូលទៅផ្នែកខាងព្រំដែនទឹកដីថៃ ដើម្បីស្វែងរកជនភៀសខ្លួន ហើយត្រូវបានដកហូតអាវុធកាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីបន្ទាយយោធារបស់ពួកគេនៅជិតព្រំដែនថៃក្នុងស្រុក Phop Phra ខេត្ត Tak នៅទឹកដីមីយ៉ាន់ម៉ា ត្រូវបានកងកម្លាំងសហភាពរួបរួមជាតិការ៉ែន (KNU) និង កងទ័ពរំដោះជាតិការ៉េន (KNLA)កាន់កាប់។
ក្នុងចំណោមទាហានទាំង ៦២នាក់ មានរបួស១១នាក់ របួសធ្ងន់៤នាក់ ។ ពួកគេបាននិយាយថា មនុស្ស១៨នាក់ក្នុងចំណោមកងកម្លាំងរបស់ពួកគេត្រូវបានគេសម្លាប់។
សហភាពជាតិការ៉ែន (KNU) និងសម្ព័ន្ធមិត្តរបស់ខ្លួន តាមសេចក្តីរាយការណ៍ បានរឹបអូសយកមូលដ្ឋានយោធាមួយ នៅជិតព្រំដែនថៃ ក្នុងរដ្ឋការ៉ែនកាលពី៤ថ្ងៃមុនផងដែរ។ យោងសារព័ត៌ាមាន មីយ៉ាន់ម៉ា irrawaddy ដែលបានផ្សាយកាលថ្ងៃទី២០ឧសភា។
កងទ័ពរំដោះជាតិ Karen (KNLA) ដែលជាស្លាបប្រដាប់អាវុធរបស់ KNU និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្តើមយកមូលដ្ឋាន Maw Phoe Kay នៅ Paingkyon ស្រុក Hpa-an កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
KNLA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Karen ថា ទាហានរបបនេះបានបោះបង់ចោលបន្ទាយ ហើយប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាទាហាន ២៧នាក់បានឆ្លងទន្លេ Moei ចូលទៅក្នុងប្រទេសថៃ៕
ដោយ រ៉ាន់ រើយ

The post ទាហានយោធាមីយ៉ាន់ម៉ា៦២នាក់បាក់ទ័ព រត់ចូលទឹកដីថៃ មានទាំងរបួសនិងស្លាប់ច្រើនទៀត appeared first on Kampuchea Thmey Daily.