ទសពិធរាជធម៌
អ្នកប្រាកដជាធ្លាប់លឺហើយអំពីពាក្យថាទសពិធរាជធម៌ ដែលតែងតែនិយាយបរិយាយពីព្រះមហាក្សត្រ។តើពាក្យនេះមានន័យយ៉ាងដូចម្តេច?

ទសពិធរាជធម៌ មានន័យថា ៖ ធម៌១០ប្រការ សំរាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតី មន្ត្រីធំតូច និងពួករាស្រ្តប្រជាអោយប្រព្រឹត្ត ។ ទសពិធររាជធម៌ មាន១០យ៉ាងគឺ ៖
- ទានៈ = ការធ្វើអំណោយ
- សីលៈ = ការរក្សាសីល៥ជានិច្ច រឹរក្សាសីល ១០មួយដងមួយកាល
- បរិច្វាគៈ = ការចំនាយព្រះរាជទ្រព្យទំនុកបំរុង ប្រទេសជាតិ
- មទ្ទវៈ ៖ មានសេចក្តីទន់ភ្លន់ ស្លូត សុភាពរាបសា
- តបៈ = ការកាន់ឧបោសថសីល តាមកាលកំណត់ម្តងៗ
- អក្កោធនៈ = មិនកំដៅក្រហាយអ្នកដទៃ
- អាជ្ជវៈ = មានសេក្តីត្រង់
- អវិហឹសា = មិនបៀតបៀនអ្នកដទៃ
- ខន្តី = សេចក្តីអត់ធន់
- អវិរោធនៈ = មិនបំពានលើធម៌ លើច្បាប់ ។