ថៃ៖ ជំងឺផ្តាសាយកំពុងរាលដាលខ្លាំងនៅខេត្តចំនួន៤ ក្នុងនោះមានអ្នកស្លាប់ ៩នាក់
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បានព្រមានថា អត្រាកើតជំងឺផ្ដាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយខេត្តចំនួន៤ ហើយនៅតំបន់ភូមិភាគឦសានរងគ្រោះខ្លាំងជាងគេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ លោក Somsak Thepsutin បាននិយាយថា មានការឆ្លងកើនឡើងយ៉ាងខ្លាំងនៅក្នុងខែនេះ។ មន្ត្រីសុខាភិបាលកំពុងពន្លឿនការផ្តល់វ៉ាក់សាំងដល់ក្រុមដែលងាយរងគ្រោះ ជាពិសេសកុមារ និងមនុស្សចាស់។ មានករណីគ្រុនផ្តាសាយចំនួន៧.៨១៩ ករណីនៅឆ្នាំនេះ គិតត្រឹមថ្ងៃទី២៥ ខែមករា។ ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ការឆ្លងសរុបនៅឆ្នាំនេះបានហក់ឡើងដល់ ៩៩.០៥៧នាក់ ដោយមានអ្នកស្លាប់ចំនួន ៩នាក់។ ករណីភាគច្រើនត្រូវបានរកឃើញនៅសាលារៀន ហើយកុមារដែលមានអាយុពី ៥ឆ្នាំ ទៅ ៩ ឆ្នាំគឺជាក្រុមដែលងាយរងគ្រោះបំផុត នេះបើយោងតាមក្រសួង។ ខេត្ត Nakhon Ratchasima, Surin, Buri Ram និង Chaiyaphum គឺជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលមានអ្នកជំងឺប្រហែល ៦.៩៣៨ នាក់រួមបញ្ចូលគ្នា។ លោក […]

បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បានព្រមានថា អត្រាកើតជំងឺផ្ដាសាយកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយខេត្តចំនួន៤ ហើយនៅតំបន់ភូមិភាគឦសានរងគ្រោះខ្លាំងជាងគេ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ លោក Somsak Thepsutin បាននិយាយថា មានការឆ្លងកើនឡើងយ៉ាងខ្លាំងនៅក្នុងខែនេះ។ មន្ត្រីសុខាភិបាលកំពុងពន្លឿនការផ្តល់វ៉ាក់សាំងដល់ក្រុមដែលងាយរងគ្រោះ ជាពិសេសកុមារ និងមនុស្សចាស់។
មានករណីគ្រុនផ្តាសាយចំនួន៧.៨១៩ ករណីនៅឆ្នាំនេះ គិតត្រឹមថ្ងៃទី២៥ ខែមករា។ ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ការឆ្លងសរុបនៅឆ្នាំនេះបានហក់ឡើងដល់ ៩៩.០៥៧នាក់ ដោយមានអ្នកស្លាប់ចំនួន ៩នាក់។
ករណីភាគច្រើនត្រូវបានរកឃើញនៅសាលារៀន ហើយកុមារដែលមានអាយុពី ៥ឆ្នាំ ទៅ ៩ ឆ្នាំគឺជាក្រុមដែលងាយរងគ្រោះបំផុត នេះបើយោងតាមក្រសួង។ ខេត្ត Nakhon Ratchasima, Surin, Buri Ram និង Chaiyaphum គឺជាខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលមានអ្នកជំងឺប្រហែល ៦.៩៣៨ នាក់រួមបញ្ចូលគ្នា។
លោក Somsak ក្រសួងសុខាភិបាលសាធារណៈ បាននិយាយថា មនុស្សដែលបង្ហាញរោគសញ្ញាដែលអាចជាជំងឺគ្រុនផ្តាសាយ គួរតែនៅផ្ទះដើម្បីការពារការរីករាលដាលនៃមេរោគ៕
ប្រែសម្រួលៈ ណៃ តុលា