តារាកូរ៉េល្បីៗជាច្រើន បានចូលរួមរំលែកទុក Kim Sae Ron
តារាល្បីៗលំដាប់ជួរមុខក្នុងវិស័យសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខដោយផ្ទាល់ The post តារាកូរ៉េល្បីៗជាច្រើន បានចូលរួមរំលែកទុក Kim Sae Ron appeared first on Kampuchea Thmey Daily.

តារាសម្តែង Kim Sae Ron បានទទួលមរណភាពនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់នាង។ តារាល្បីៗលំដាប់ជួរមុខក្នុងវិស័យសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខដោយផ្ទាល់ ក្នុងនោះមាន Kim Bo Ra, Han So Hee និង Won Bin។

ចំណែកឯ តារាៗផ្សេងទៀត ដែលមិនអាចបង្ហាញខ្លួន ព្រោះតែជាប់រវាល់ភារកិច្ច បានផ្ញើកម្រងផ្ការំលែកទុក្ខ ដើម្បីបង្ហាញអំពីការចូលរួមសោកស្ដាយទៅកាន់ Kim Sae Ron។ ជាមួយគ្នានេះដែរ Cha Eunwoo សមាជិកក្រុម ASTRO, MJ, និង Jin Jin សុទ្ធតែបានផ្ញើកម្រងផ្កាទៅកាន់កន្លែងពិធីបុណ្យសព។ Sae Ron ត្រូវបានគេដឹងថា នាងមានភាពស្និទ្ធស្នាលជាមួយពួកគេ ដូចដែលពួកគេធ្លាប់មកពីក្រុមហ៊ុនតែមួយឈ្មោះ Fantagio ។

លើសពីនេះទៀត កម្រងផ្ការបស់ IU និងតារាសម្តែង Gong Myung ក៏ត្រូវបានគេប្រទះឃើញនៅក្នុងកន្លែងពិធីបុណ្យសពរបស់ Kim Sae Ron ផងដែរ។ ខណៈពេលនេះ សិល្បករនៅក្នុងវិស័យសិល្បៈទាំងអស់មានការសោកស្ដាយ ចំពោះការបាត់បង់ តារាសម្ដែងវ័យក្មេង ដ៏មានទេពកោសល្យនិងមានតារាក្នុងដួងចិត្តរបស់ទស្សនិកជនគ្រប់រូប៕



The post តារាកូរ៉េល្បីៗជាច្រើន បានចូលរួមរំលែកទុក Kim Sae Ron appeared first on Kampuchea Thmey Daily.