ជប៉ុន សម្រេចបន្តដាក់ទណ្ឌកម្មកូរ៉េខាងជើងរយៈពេល២ឆ្នាំទៀត
ប្រទេសជប៉ុន បានប្រកាសបន្តដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើងរយៈពេល ២ឆ្នាំបន្ថែមទៀត... The post ជប៉ុន សម្រេចបន្តដាក់ទណ្ឌកម្មកូរ៉េខាងជើងរយៈពេល២ឆ្នាំទៀត appeared first on Kampuchea Thmey Daily.

ប្រទេសជប៉ុន បានប្រកាសបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងរយៈពេល ២ឆ្នាំបន្ថែមទៀត ដោយនៅតែអនុវត្តការហាមឃាត់ពាណិជ្ជកម្មរវាងប្រទេសទាំង២រហូតដល់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៧។

លោក Yoshimasa Hayashi រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយនៅថ្ងៃទី៨ខែមេសានេះថា ការសម្រេចចិត្តនេះគឺជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលបាលិស្ទិកឥតឈប់ឈរ និងការចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើងកាលពីអំឡុងទសវត្សរ៍១៩៧០ និង១៩៨០។
រដ្ឋាភិបាលក្រុងតូក្យូ បានដាក់ទណ្ឌកម្មឯកតោភាគីនេះជាលើកដំបូងក្នុងឆ្នាំ២០០៦ ហើយបានបន្តរហូតមកទល់នឹងបច្ចុប្បន្ន ដើម្បីដាក់សម្ពាធក្រុងព្យុងយ៉ាងឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ព្រមទាំងដោះស្រាយបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុន។ រដ្ឋាភិបាលជប៉ុនប្រកាន់ជំហរថា វិធានការទាំងនេះមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សន្តិសុខក្នុងតំបន់ និងដោះស្រាយបញ្ហារវាងប្រជាជាតិទាំងពីរដែលកើតឡើងតាំងពីរាប់ទសវត្សរ៍មុនមកម៉្លេះ៕
ដោយ៖ ឈាង
The post ជប៉ុន សម្រេចបន្តដាក់ទណ្ឌកម្មកូរ៉េខាងជើងរយៈពេល២ឆ្នាំទៀត appeared first on Kampuchea Thmey Daily.