គុណភាព​ខ្យល់​សម្រាប់​ថ្ងៃទី១៧​នេះ ត្រូវ​បាន​ក្រសួងបរិស្ថាន​ថា ​មានគុណភាព​ខ្យល់​ល្អ​

ក្រសួងបរិស្ថាន បានជូនឱ្យដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថា ខ្យល់​មានគុណភាពល្អ បើគិតចាប់ពី​ម៉ោង៦ព្រឹកមក The post គុណភាព​ខ្យល់​សម្រាប់​ថ្ងៃទី១៧​នេះ ត្រូវ​បាន​ក្រសួងបរិស្ថាន​ថា ​មានគុណភាព​ខ្យល់​ល្អ​ appeared first on Kampuchea Thmey Daily.

គុណភាព​ខ្យល់​សម្រាប់​ថ្ងៃទី១៧​នេះ ត្រូវ​បាន​ក្រសួងបរិស្ថាន​ថា ​មានគុណភាព​ខ្យល់​ល្អ​

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានជូនឱ្យដឹង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថា ខ្យល់​មានគុណភាពល្អ បើគិតចាប់ពី​ម៉ោង៦ព្រឹកមក។

ក្រសួងក៏បានជូនដំណឹង​ អំពីស្ថានភាពគុណភាព​ខ្យល់​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ថា គុណភាព​មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៩.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ចំណែកតាមបណ្ដាលខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះវិហារ និងខេត្តកោះកុង ស្ថិតនៅលំដាប់ពណ៌ខៀវ ដែល​ក្រសួងបានចាត់ថ្នាក់ថា ជាគុណភាពល្អណាស់។

រីឯ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ស្ថិតនៅលំដាប់ពណ៌បៃតង ដែល​ត្រូវបានក្រសួងចាត់ថ្នាក់ថា ជាគុណភាពខ្យល់ល្អ៕

ដោយ ៖ នាគព័ន្ធ

The post គុណភាព​ខ្យល់​សម្រាប់​ថ្ងៃទី១៧​នេះ ត្រូវ​បាន​ក្រសួងបរិស្ថាន​ថា ​មានគុណភាព​ខ្យល់​ល្អ​ appeared first on Kampuchea Thmey Daily.