រដ្ឋបាលខេត្តបាត់ដំបង កំពុងធ្វើប្រឡាយមេ ជិត ១ពាន់ម៉ែត្រ ដើម្បីរំដោះទឹកចេញពីក្រុង

កន្លងមកក្រុងបាត់ដំបង តែងតែប្រឈមនឹងជំនន់ទឹកភ្លៀង ក៏ដូចជាជំនន់ច្រាលចេញពីស្ទឹងសង្កែ ហើយតែងតែរង់ចាំឲ្យទឹកទាំងនោះស្រកទៅវិញដោយខ្លួនឯង... The post រដ្ឋបាលខេត្តបាត់ដំបង កំពុងធ្វើប្រឡាយមេ ជិត ១ពាន់ម៉ែត្រ ដើម្បីរំដោះទឹកចេញពីក្រុង appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តបាត់ដំបង កំពុងធ្វើប្រឡាយមេ ជិត ១ពាន់ម៉ែត្រ ដើម្បីរំដោះទឹកចេញពីក្រុង

កន្លងមកក្រុងបាត់ដំបង តែងតែប្រឈមនឹងជំនន់ទឹកភ្លៀង ក៏ដូចជាជំនន់ច្រាលចេញពីស្ទឹងសង្កែ ហើយតែងតែរង់ចាំឲ្យទឹកទាំងនោះស្រកទៅវិញដោយខ្លួនឯង ដែលបញ្ហានេះបានធ្វើឲ្យមានការខូចខាតទៅលើផ្លូវថ្នល់ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ផងដែរ។ ម្យ៉ាងវិញទៀតក្រុងបាត់ដំបងក៏មិនទាន់មានប្រឡាយមេណាមួយ ដើម្បីរំដោះទឹកនៅពេលប្រឈមនឹងជំនន់ទាំងនោះនៅឡើយទេ។

ប៉ុន្មានខែចុងក្រោយនេះ រដ្ឋបាលខេត្តបាត់ដំបង បានដាក់កម្លាំងធ្វើការស្ថាបនាលូប្រអប់រំដោះទឹកចេញពីក្រុងបាត់ដំបងផ្នែកខាងលិច ពឹងផ្អែកលើបណ្តាញលូមេ ដែលប្រមូលទឹក ចេញពីតំបន់ផ្លូវលេខ៤ ឆ្ពោះទៅកាន់ប្រឡាយកំពង់សីមា ដោយបច្ចុប្បន្ននេះ មិនទាន់មានប្រព័ន្ធរំដោះទឹក ដែលមានទំហំសមស្រប ទៅតាមបរិមាណទឹកភ្លៀងដែលត្រូវរំដោះនៅឡើយ។

រដ្ឋបាលខេត្ត បានដាក់គម្រោងស្ថាបនាលូប្រអប់បណ្តោយផ្លូវក្រុងលេខ៤០៩ មុខកាត់២មx២មប្រវែង ៩០០ម ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង ព្រោះវាមានសារៈសំខាន់សម្រាប់រំដោះទឹកចេញ ពីក្រុង ដែលអាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ និងលើកសោភ័ណភាពទីក្រុងផងដែរ ។

ប្រជាពលរដ្ឋសង្ឃឹមថានៅឆ្នាំក្រោយៗជំនន់ទឹកភ្លៀង អាចមិនមានទៀតឡើយដោយសារតែក្រុងបាត់ដំបងបានស្ថាបនាប្រព័ន្ធលូប្រអប់ប្រឡាយមេបែបនេះ ដែលក្រៅពីនេះនៅក្នុងក្រុងបាត់ដំបងទាំងមូល។ក៏កំពុងស្ថាបនាបង្កប់លូដើម្បីប្រមូលប្រព័ន្ធទឹកកខ្វក់ ចេញពីក្រុងផងដែរ ដោយទិសដៅមានពីរកន្លែងបែកខាងកើតស្ទឹងគឺហូរធ្លាក់ទៅស្ថានីយ៍ខាងក្រោយផ្សារអន្លង់វិល និងបែកខាងលិចស្ទឹងទៅហូរធ្លាក់ទៅស្ថានីយ៍សាវ៉ា ក្នុងសង្កាត់ជ្រៃកោង ហើយបន្តធ្លាក់ទៅស្រុកឯកភ្នំ ៕

អត្ថបទ៖ សោ និយមរ័ត្ន

The post រដ្ឋបាលខេត្តបាត់ដំបង កំពុងធ្វើប្រឡាយមេ ជិត ១ពាន់ម៉ែត្រ ដើម្បីរំដោះទឹកចេញពីក្រុង appeared first on Kampuchea Thmey Daily.