ខ្សែប្រយុទ្ធបទពិសោធច្រើន Moresche ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញសមាជិកថ្មីជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Moresche Rodrigues ដើម្បីពង្រឹងក្រុម The post ខ្សែប្រយុទ្ធបទពិសោធច្រើន Moresche ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង appeared first on Kampuchea Thmey Daily.

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញសមាជិកថ្មីជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Moresche Rodrigues ដើម្បីពង្រឹងក្រុមត្រៀមពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League វគ្គ៨ក្រុមចុងក្រោយ។

កីឡាករ Moresche Rodrigues អាយុ២៦ឆ្នាំ កម្ពស់១.៨០ម៉ែត្រដែលមានបទពិសោធច្រើន។ នៅឆ្នាំ២០២១ រូបគេលេងឲ្យក្លិប Geylang International នៃលីគប្រទេសសិង្ហបុរី និងរដូវកាល ២០២១ ដល់ ២០២៣ លេងក្លិប Central Coast Mariners ដោយបង្ហាញខ្លួនបាន៣២លើក រកបាន៤គ្រាប់។
រដូវកាល២០២៣-២៤ រូបគេចូលរួមជាមួយក្លិប Naft-Al-Basra របស់ប្រទេសអ៉ីរ៉ាក់ ប៉ុន្តែមិនបានបង្ហាញខ្លួននៅលើទីលានទេ ហើយឆ្នាំ២០២៤ចូលរួមជាមួយក្លិប Nanjing City លីគលំដាប់ទី២ប្រទេសចិន ដោយបង្ហាញខ្លួនលើទីលាន២៩ប្រកួត រកបាន៥គ្រាប់ មុនពេលចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង។

កីឡាករ Moresche Rodrigues នឹងក្លាយជាខ្សែប្រយុទ្ធដ៏សំខាន់ដែលចាប់ដៃគូជាមួយ Christian នៅតំបន់ប្រយុទ្ធជួរមុខអមដោយខ្សែបម្រើស្លាប Gabriel Sivla និង Nick Taylor សម្រាប់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ជាមួយក្រុមមីយ៉ាន់ម៉ា Shan United នាដើមខែមីនាខាងមុខនេះ៕
អត្ថបទ៖ វីរបុត្រ
The post ខ្សែប្រយុទ្ធបទពិសោធច្រើន Moresche ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង appeared first on Kampuchea Thmey Daily.