ខ្ញុង បកស្រាយ និងសុំទោសខ្មែរដែលរស់នៅក្រៅប្រទស ក្រោយប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ”

តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខឡាយវីដេអូបកស្រាយ និងសុំទោសមហាជន ពិសេសជនជាតិខ្មែរដែលរស់នៅស្រុកក្រៅ The post ខ្ញុង បកស្រាយ និងសុំទោសខ្មែរដែលរស់នៅក្រៅប្រទស ក្រោយប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ” appeared first on Kampuchea Thmey Daily.

ខ្ញុង បកស្រាយ និងសុំទោសខ្មែរដែលរស់នៅក្រៅប្រទស ក្រោយប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ”

តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខឡាយវីដេអូបកស្រាយ និងសុំទោសមហាជន ពិសេសជនជាតិខ្មែរដែលរស់នៅស្រុកក្រៅ កាលដែលខ្លួនប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ” ធ្វើមានការយល់ច្រឡំ និងរិះគន់មកលើខ្លួនយ៉ាងខ្លាំង។

តាមរយ:ការបកស្រាយ និងឡាយសុំទោសជាសាធារណ: នៅលើបណ្តាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី ៤ខែកុម្ភ: ឆ្នាំ២០២៥នេះ អ្នកនាង ខ្ញុង បានរៀបរាប់ទាំងទឹកភ្នែកថា វីដេអូមួយនេះ នាងចេញមុខដើម្បីសុំទោស និងសុំការអាធ្យាស្រ័យពីសំណាក់ជនរួមជាតិទាំងអស់ ដែលជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។

ខ្ញុង រៀបរាប់ថា “ខ្ញុំសុំទោស ប្រសិនបើការនិយាយពីមុនធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូន ប៉ុន្តែរឿងដែលខ្ញុំលើកមកនិយាយកាលថ្មីៗនេះ គឺនិយាយចំពោះតែបុគ្គលម្នាក់ទេ ពោលគឺមិនសំដៅទៅលើមហាជនខ្មែរទូទៅឡើយ ខ្ញុំនិយាយនោះ តែរាជបុត្រសូរ្យកាយប៉ុណ្ណោះ ពាក់ព័ន្ធការញុាំថ្នាំសម្រកទម្ងន់ហើយប្រតិកម្មទៅជាក្អួតធ្លាក់ឈាម ពេលត្រឡប់ទៅប្រទេសគេវិញ។

អ្នកនាង ខ្ញុង បានបន្តថា នាងនិយាយសំដៅលើតែបុគ្គលនេះម្នាក់ទេ ដោយគ្មានចេតនាចំពោះបងប្អូនផ្សេងៗទៀតឡើយប៉ុន្តែអ្នកដែលយកទៅចែករំលែកបន្ត មានការកាត់ពាក្យរហូតមានការភ័ន្តច្រឡំបែបនេះ ធ្វើឱ្យគេស្អប់ខ្លួន ហើយគេព្យាយាមកាត់យកនៅតែកន្លែងមិនល្អ ចំណែកចំណុចល្អៗគេមើលមិនឃើញទេ។

តារាកំប្លែងនាង ខ្ញុង បានបន្តថា “បើមានកំហុសឆ្គងឬប៉ះពាល់ដល់បងប្អូនខ្មែរនៅក្រៅប្រទេសនាង សុំទោ សចំពោះពាក្យសម្តីលើសលួសខ្វះខាតនោះផង។ដោ យឡែករឿងជំពាក់លុយគេហើយត្រូវម្ចាស់គេបង្ហោះនោះនាងមិនខឹងឡើយ”។ នាងទទួលស្គាល់ថា ខ្លួនពិតជានៅជំពាក់លុយគេមែនហើយនាងមិនខឹង ឬស្អប់ទេបើគាត់ជាម្ចាស់បំណុលចង់ផុសក៏ផុសចុះ ប៉ុន្តែអ្វីដែលតូចចិត្ត គឺអ្នកដែលខ្លួនមិនជំពាក់សោះបែរមករិះគន់ជេរប្រមាថធ្ងន់ៗទៅវិញ៕ អត្ថបទ៖ ចាន់រ៉ា

The post ខ្ញុង បកស្រាយ និងសុំទោសខ្មែរដែលរស់នៅក្រៅប្រទស ក្រោយប្រើពាក្យថា “ចោលឆ្អឹងស្រុកគេ” appeared first on Kampuchea Thmey Daily.