ក្រោយឃើញលេងល្អទល់ Lyon លោក Ferdinand ទទូចឲ្យ Man United កុំលក់តារាឆ្នើមខ្លួនម្នាក់

វីរបុរស Manchester United លោក Rio Ferdinand បានស្នើសុំប្រធានក្លិបលោក Sir Jim Ratcliffe កុំឱ្យលក់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ចេញ បន្ទាប់ពី... The post ក្រោយឃើញលេងល្អទល់ Lyon លោក Ferdinand ទទូចឲ្យ Man United កុំលក់តារាឆ្នើមខ្លួនម្នាក់ appeared first on Kampuchea Thmey Daily.

ក្រោយឃើញលេងល្អទល់ Lyon លោក Ferdinand ទទូចឲ្យ Man United កុំលក់តារាឆ្នើមខ្លួនម្នាក់

វីរបុរស Manchester United លោក Rio Ferdinand បានស្នើសុំប្រធានក្លិបលោក Sir Jim Ratcliffe កុំឱ្យលក់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ចេញ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អទល់នឹងក្រុម Lyon។

លោក Rio Ferdinand

Garnacho បានដើរយ៉ាងតួសំខាន់ ក្នុងការជួយឱ្យ Man United ដណ្តើមបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Europa League បន្ទាប់ពីក្រុមបិសាចក្រហមឈ្នះ Lyon នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពាន Europa League កាលពីយប់មិញថ្ងៃទី ១៧ ខែ មេសា ក្នុងលទ្ធផល ៥ ទល់នឹង ៤ និងសរុបលទ្ធផលទាំង ២ ជើងឈ្នះ ៧-៦ ។

ក្រោយការប្រកួតនោះបញ្ចប់ លោក Ferdinand ពិតជាមានការកោតសរសើរលើខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២០ ឆ្នាំមែនទែន។ លោកថែមទាំងទទូចសុំ Man United កុំឱ្យលក់រូបគេចេញទៀតផង។ ដកស្រង់ពាក្យសម្តីដើម អតីតខ្សែការពារជម្រើសជាតិ អង់គ្លេស ប្រាប់ TNT Sports ថា ៖«នៅពេលមានកន្លែងទូលាយដើម្បីរត់ Alejandro Garnacho អាចក្លាយជាការគំរាមកំហែងដ៏ពិតប្រាកដសម្រាប់ក្រុមគូប្រជែង។ គាត់ត្រូវការធ្វើការបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍខ្លួន ប៉ុន្តែគាត់គឺនៅក្មេង​ ហើយកំពុងស្ថិតក្នុងការលូតលាស់ទៅមុខ…។ សូមរក្សាគាត់ទុក។ ខ្ញុំជឿជាក់ថា Manchester United គួរតែរក្សាគាត់ទុក»

Alejandro Garnacho

រម្លឹកថា នាមួយរយៈមុន គឺមានព័ត៌មានរសើបជាច្រើនបានអះអាងថា Man United គឺមានបំណងចង់លក់ Garnacho ចេញ ដោយសារ​រូបគេលេងពុំសូវត្រូវនឹងទម្រង់របស់អ្នកចាត់ការលោក Ruben Amorim ប៉ុន្តែបន្ទាប់ពីរូបគេបង្ហាញសមត្ថភាពល្អ លោក Ferdinand ក៏បានចេញមុខសុំឱ្យក្រុមបិសាចក្រហមរក្សាទុករូបគេវិញ៕

លោក Ruben Amorim និង Alejandro Garnacho

ប្រែសម្រួល​៖ សេម កុសល
ប្រភព៖ Metro

The post ក្រោយឃើញលេងល្អទល់ Lyon លោក Ferdinand ទទូចឲ្យ Man United កុំលក់តារាឆ្នើមខ្លួនម្នាក់ appeared first on Kampuchea Thmey Daily.