ក្រុមហាម៉ាសដាក់សំណើរដោះដូរអ្នកទោសទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាសបាននិយាយថា ក្រុមរបស់ខ្លួនកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ សម្រាប់ជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែល ដោយបានច្រានចោលសំណើរបស់ក្រុងយេរូសាឡឹមខាងលិច សម្រាប់បទឈប់បាញ់បណ្តោះអាសន្នមួយផ្សេងទៀត។ លោក Khalil Al-Hayya ប្រធានអ្នកចរចានៅតំបន់ហ្គាហ្សារបស់ហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃសុក្រថា ក្រុមប៉ាឡេស្ទីននឹងមិនទទួលយកកិច្ចព្រមព្រៀងបណ្តោះអាសន្នទៀតទេ។សំណើចុងក្រោយរបស់អ៊ីស្រាអែលពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេល៤៥ថ្ងៃ និងការដោះលែងចំណាប់ខ្មាំង ១០នាក់ទៀតដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស់។ ជាថ្នូរនឹងគ្នា អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន១២០នាក់ដែលជាប់ពន្ធនាគារអស់មួយជីវិត និងអ្នកជាប់ឃុំជាង ១,០០០នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣មកម្ល៉េះ។ គួរឲ្យដឹងដែរថាសំណើរនេះនឹងតម្រូវឱ្យក្រុមហាម៉ាសដកអាវុធជាលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្គ្រាមទាំងស្រុង ដែលជាការទាមទារប៉ុន្តែយ៉ាងណាក្តីក្រុមនេះតែងតែបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាសបាននិយាយថា ក្រុមរបស់ខ្លួនកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ សម្រាប់ជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែល ដោយបានច្រានចោលសំណើរបស់ក្រុងយេរូសាឡឹមខាងលិច សម្រាប់បទឈប់បាញ់បណ្តោះអាសន្នមួយផ្សេងទៀត។
លោក Khalil Al-Hayya ប្រធានអ្នកចរចានៅតំបន់ហ្គាហ្សារបស់ហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយកាលពីថ្ងៃសុក្រថា ក្រុមប៉ាឡេស្ទីននឹងមិនទទួលយកកិច្ចព្រមព្រៀងបណ្តោះអាសន្នទៀតទេ។
សំណើចុងក្រោយរបស់អ៊ីស្រាអែលពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេល៤៥ថ្ងៃ និងការដោះលែងចំណាប់ខ្មាំង ១០នាក់ទៀតដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស់។
ជាថ្នូរនឹងគ្នា អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន១២០នាក់ដែលជាប់ពន្ធនាគារអស់មួយជីវិត និងអ្នកជាប់ឃុំជាង ១,០០០នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣មកម្ល៉េះ។
គួរឲ្យដឹងដែរថាសំណើរនេះនឹងតម្រូវឱ្យក្រុមហាម៉ាសដកអាវុធជាលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្គ្រាមទាំងស្រុង ដែលជាការទាមទារប៉ុន្តែយ៉ាងណាក្តីក្រុមនេះតែងតែបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌបែបនេះ៕
ប្រែសម្រួល៖ ស៊ុនលី