ក្រសួងសុខាភិបាលរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យ

ក្រសួងសុខាភិបាល បានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយ... The post ក្រសួងសុខាភិបាលរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យ appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាលរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យ

ក្រសួងសុខាភិបាល បានបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយសម្រាប់មន្ទីរពេទ្យត្រៀមទុកនៅពេលមានគ្រោះមហន្តរាយកើតឡើងទាំងក្នុង និងក្រៅ។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យកាលពីពេលថ្មីៗនេះនៅខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឱ្យមន្ទីរពេទ្យចេះបង្កើតផែនការឆ្លើយតប,ការគ្រប់គ្រង, ការសរសេរគោលនយោបាយ, និងការសរសេរនីតិវិធីដែលតម្រូវឱ្យផែនការ DHPP ដែលជាមគ្គុទេសក៍សម្រាប់មន្ទីរពេទ្យត្រៀមទុកនៅពេលមានគ្រោះមហន្តរាយកើតឡើងទាំងក្នុង និងក្រៅ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានលើកពីចំណុចសំខាន់ៗសម្រាប់វគ្គបណ្តុះបណ្តាលនេះដើម្បីឱ្យមន្ទីរពេទ្យយកទៅត្រៀមខ្លួនរួមមាន១) ការត្រៀមជាមុន ដែលត្រូវមានធនធានមនុស្ស, សមត្ថភាព,ឧបករណ៍សម្ភារ និងឱសថគ្រប់គ្រាន់ ហើយត្រូវតែមានSOPសម្រាប់មន្ទីរពេទ្យទាំងអស់។ ២)ការអនុវត្តតាមSOPដែលបានរៀបចំរួចជាស្រេចសម្រាប់ការអនុវត្តពីមួយជំហានទៅមួយជំហានឱ្យបានច្បាស់លាស់។ ៣)ការរៀបចំផែនការត្រៀមលក្ខណៈសម្បត្តិដំណើរការមន្ទីរពេទ្យឡើងវិញក្រោយមានព្រឹត្តិការណ៍គ្រោះមហន្តរាយកើតឡើង។

ដូចនេះដើម្បីអនុវត្តបាននូវចំណុចទាំង៣ ខាងលើនេះលោករដ្ឋលេខាធិការបានស្នើដល់ក្រុមគ្រូបង្គោលដែលទៅបណ្ដុះបណ្ដាលនៅក្នុងវគ្គនេះរួមជាមួយសិក្ខាកាមធ្វើការពិភាក្សាគ្នាឱ្យបានល្អិតល្អន់ និងបង្ហាត់បង្ហាញពីការរៀបចំទៅតាមលំដាប់លំដោយនៃចំណុចទាំងអស់នេះ។

ជាមួយគ្នានេះផងដែរ លោករដ្ឋលេខាធិការបានធ្វើការណែនាំទៅដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ជាពិសេសមន្រ្តីសុខាភិបាលបម្រើការងារនៅតាមមន្ទីរពេទ្យដែលជាមន្ត្រីបច្ចេកទេសត្រូវខិតខំពង្រឹងចំណេះជំនាញបច្ចេកទេសដោយសិក្សាស្វែងយល់​ និងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ដើម្បីធ្វើឱ្យចំណេះជំនាញបច្ចេកទេសរបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ សំអឿន

The post ក្រសួងសុខាភិបាលរៀបចំផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយតាមមន្ទីរពេទ្យ appeared first on Kampuchea Thmey Daily.