ផ្លូវលំមួយខ្សែចូលវត្តគោកខ្សាច់កំពុងខូចទ្រុឌទ្រោមខ្លាំង

ផ្លូវលំមួយខ្សែចាប់ពីក្លោងទ្វារចូលវត្តគោកខ្សាច់ ​ជាប់ផ្លូវជាតិលេខ៣ រហូតទៅដល់កែងផ្លូវស៉ីជីងពីង... The post ផ្លូវលំមួយខ្សែចូលវត្តគោកខ្សាច់កំពុងខូចទ្រុឌទ្រោមខ្លាំង appeared first on Kampuchea Thmey Daily.

ផ្លូវលំមួយខ្សែចូលវត្តគោកខ្សាច់កំពុងខូចទ្រុឌទ្រោមខ្លាំង

ផ្លូវលំមួយខ្សែចាប់ពីក្លោងទ្វារចូលវត្តគោកខ្សាច់ ​ជាប់ផ្លូវជាតិលេខ៣ រហូតទៅដល់កែងផ្លូវស៉ីជីងពីង(ក្រវ៉ាត់ក្រុងទី៣) ស្ថិតក្នុង​ភូមិភ្លេីងឆេះរទៈលិច សង្កាត់ភ្លេីងឆេះរទៈ​ ខណ្ឌកំបូល​ កំពុងរងការខូចខាតយ៉ាងខ្លាំងពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ។

ផ្លូវខាងលេីនេះមានប្រវែងប្រហែលជាង១០០០ម៉ែត្រ​ ដោយមានជង្ហុកធំៗដល់ទឹក​ ពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់​ ជាពិសេសពុទ្ធបរិស័ទ្ធដែលឆ្លងកាត់ទៅធ្វេីបុណ្យនៅឯវត្តគោកខ្សាច់តែម្តង។

ពាក់ព័ន្ធផ្លូវខាងលេីនេះផងដែរ​ លោក​ ស៉ិន​ វុទ្ធី​ ចៅសង្កាត់ភ្លេីងឆេះរទៈ បានប្រាប់ឲ្យដឹងនៅរសៀល​ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះថា ​ ផ្លូវនេះនឹងគ្រោងស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក​ នាឆ្នាំ២០២៥ខាងមុខនេះ​៕

អត្ថបទ៖ សុខា

The post ផ្លូវលំមួយខ្សែចូលវត្តគោកខ្សាច់កំពុងខូចទ្រុឌទ្រោមខ្លាំង appeared first on Kampuchea Thmey Daily.