ក្រសួងការងារនឹងបញ្ជូលការបណ្ដុះបណ្ដាលបច្ចេកទេសចាប់ពី​ថ្នាក់ទី១០ឡើង

រដ្ឋមន្ត្រីការងារ​លោក ហេង សួរ បាន​បញ្ជាក់ថា​ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧​តទៅក្រសួងការ​ងារ​និង​សហការជាមួយក្រសួងអប់រំបញ្ចូលគន្លង​វិជ្ជាជីវៈចូលទៅក្នុងសាលារៀនរបស់រដ្ឋដោយ​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​សិស្ស​ចាប់ពីថ្នាក់ទី​១០​ឡើង​ទៅ។ The post ក្រសួងការងារនឹងបញ្ជូលការបណ្ដុះបណ្ដាលបច្ចេកទេសចាប់ពី​ថ្នាក់ទី១០ឡើង appeared first on Kampuchea Thmey Daily.

ក្រសួងការងារនឹងបញ្ជូលការបណ្ដុះបណ្ដាលបច្ចេកទេសចាប់ពី​ថ្នាក់ទី១០ឡើង

រដ្ឋមន្ត្រីការងារ​លោក ហេង សួរ បាន​បញ្ជាក់ថា​ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧​តទៅក្រសួងការ​ងារ​និង​សហការជាមួយក្រសួងអប់រំបញ្ចូលគន្លង​វិជ្ជាជីវៈចូលទៅក្នុងសាលារៀនរបស់រដ្ឋដោយ​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​សិស្ស​ចាប់ពីថ្នាក់ទី​១០​ឡើង​ទៅ។

ពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» នៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥លោក ហេង សួរ បាន​ណែនាំដល់​សាលាបណ្ដុះបណ្ដាលបច្ចេកទេសទាំងអស់រួម​គ្នាសរសេរ​មេរៀនសម្រាប់ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈដល់​សិស្សថ្នាក់ទី​១០​ឡើង​ទៅ។ លោក​ថាពេល​នេះក្រសួង​កំពុង​គិត​គួរពី​ការបណ្ដុះបណ្ដាល​គ្រូ​នៅតាម​វិទ្យាល័យឱ្យ​គាត់​មាន​ជំនាញអប់រំផ្នែក​បច្ចេកទេស​នេះថែម ឬក៏ត្រូវបញ្ជូន​គ្រូបច្ចេកទេស​ដើម្បី​ទៅ​បង្រៀននៅតាម​វិទ្យាល័យតែម្ដង​។

លោកថា៖ «គន្លងវិជ្ជាជីវៈនៅ​វិទ្យាល័យ​គឺ​សិស្សទាំងអស់គឺត្រូវរៀនគណិតវិទ្យា រូប​វិទ្យា គីមីវិទ្យា រៀនភាសា​ខ្មែរ​ដូចសិស្ស​ថ្នាក់ទី១០ ទី១១ ទី១២ដែរ តែយើងបញ្ចូល​មេរៀនវិជ្ជាជីវៈដែល​យើង​កំពុង​តែបង្រៀន​ C1 C2 និងC3 នេះចូល​ទៅ​ក្នុង​វិទ្យាល័យ​នោះតែម្ដងដូច្នេះយើងត្រូវកែសម្រួល​មេរៀនរបស់​យើង​នេះ​ឱ្យ​វាសមស្រប​ទៅ​តាមកម្រិត​»។

លោក​ជឿជាក់​ថាគ្រួបច្ចេកទេស​ និង​មន្ត្រី​នៃ​នាយកដ្ឋានស្ដង់ដារបស់ក្រសួងនឹងរៀបចំកិច្ចការ​នេះឱ្យបាន​ចប់មុន​ឆ្នាំសិក្សា​២០២៦-២០២៧​ចាប់​ផ្ដើមដែល​នៅ​សល់​ពេល​ប្រមាណ១៦​ខែ​ទៀត។

នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ធ្លាប់​បាន​លើក​ឡើង​ក្នុង​វេទិការសាធារណៈ ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ​ដោយបានបញ្ជាឱ្យមានការការគិតគូរឡើងវិញពីការតម្រង់ទិសដល់សិស្សវិទ្យាល័យចាប់ផ្ដើមពីថ្នាក់ទី៧ឡើង ពីគុណសម្បត្តិនៃជំនាញបច្ចេកទេសដល់ការងារ និងចំណូលរបស់ពលរដ្ឋ។ សម្ដេច​ក៏​បានជំរុញថាប្រសិនជាសិស្សចូលរៀនថ្នាក់បច្ចេកទេសវិជ្ជាជីវៈពីថ្នាក់ទី៩ទៅត្រូវមានការបណ្ដុះបណ្ដាលចំណេះដឹងទូទៅផង ហើយពេលចប់ទី១២នៃថ្នាក់បច្ចេកទេសគឺសិស្សនឹងទទួលសញ្ញាបត្រដែលមានតម្លៃស្នើនឹងសញ្ញាបត្រមធ្យមសិក្សាទុតយភូមិ ដែលអាចឱ្យពួកគេចាប់យកជំនាញផ្សេងដែលសិស្សចាប់អារម្មណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តមបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ក្រសួងការងារនឹងបញ្ជូលការបណ្ដុះបណ្ដាលបច្ចេកទេសចាប់ពី​ថ្នាក់ទី១០ឡើង appeared first on Kampuchea Thmey Daily.