​ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ គួរធ្វើយ៉ាងម៉េច?

នៅក្នុងក្បួនហុងស៊ុយ ថាមពលល្អពីខាងក្រៅនឹងហូរចូលផ្ទះតាមទ្វារខាងមុខ ដែលប្រៀបដូចជាច្រកចូលនៃសំណាង និង... The post ​ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ គួរធ្វើយ៉ាងម៉េច? appeared first on Kampuchea Thmey Daily.

​ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ  គួរធ្វើយ៉ាងម៉េច?

នៅក្នុងក្បួនហុងស៊ុយ ថាមពលពន្លឺ​ល្អពីខាងក្រៅ​ជះ​ចូលផ្ទះតាមទ្វារខាងមុខ ដែលប្រៀបដូចជាច្រកចូលនៃសំណាង និងភាពរុងរឿង។ ទន្ទឹមនឹងនេះដែរ ជណ្តើរក៏ជាផ្លូវដែលផ្ទុកថាមពលឡើងទៅលើបានយ៉ាងរលូន ប៉ុន្តែប្រសិនបើទ្វារខាងមុខ និងជណ្តើរត្រូវបាននៅទល់មុខគ្នា ថាមពលល្អដែលប្រុងចូលមក នឹងហូរចេញយ៉ាងលឿន។ នោះហើយ បើគ្មានចរាចរគ្រប់យ៉ាងនឹងកកកុញនៅក្នុងផ្ទះ វាប្រៀបដូចជាការលេចធ្លាយទ្រព្យសម្បត្តិដែលមិនអាចសន្សំបាន ឬតែងតែមានរឿងរ៉ាវដែលតម្រូវឲ្យចំណាយលុយកាក់ខ្ជះខ្ចាយ។

យ៉ាងណាមិញ គ្រប់យ៉ាងសុទ្ធតែអាចជួសជុលបានយ៉ាងប្រសើរ បើទោះបីជាជណ្ដើរនៅទល់មុខទ្វារ នេះបើយោងតាមក្បួនហុងស៊ុយដែល​អាច​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា និង​បន្ថែម​ភាព​សុខដុម​ដល់​គេហដ្ឋាន​របស់​អ្នក​ដូច​តទៅ៖

១ រនាំងបាំង

ការដំឡើងរនាំងបាំងទ្វារខាងមុខ និងជណ្តើរ គឺជាវិធីសាស្រ្តដ៏ពេញនិយមមួយ។ រនាំងនឹងជួយពន្យឺតលំហូរថាមពលល្អ ធ្វើឲ្យថាមពលចរាចរ និងកកកុញនៅក្នុងផ្ទះ។ អ្នកគួរតែជ្រើសរើសវត្ថុធាតុដើមធម្មជាតិដូចជាឈើ ឬកញ្ចក់ដែលមានរូបភាពដូចជាផ្កាឈូក ឬត្រីគល់រាំង។ វាជាការសំខាន់ណាស់ដែលទំហំនៃរនាំងបាំងសមរម្យសម្រាប់ចន្លោះមិនខ្ពស់ពេក ឬទាបពេក ហើយនៅតែរក្សាភាពស្រស់ស្អាតនៃផ្ទះអស់លោកអ្នក។

២ រុក្ខជាតិហុងស៊ុយ

ការនាំយករុក្ខជាតិដែលមានសក្តានុពលធំៗដូចជា រុក្ខជាតិនាំសំណាង ឬប្រទាល មកដាក់នៅជើងជណ្តើរ ឬនៅជិតទ្វារខាងមុខ វានឹងជួយស្រូប ហើយនាំតុល្យភាពថាមពលបានយ៉ាងល្អ។ លើសពីនេះ ដើមឈើក៏ជួយបន្ថែមភាពស្រស់​ស្រាយ និងភាពរឹងមាំដល់ផ្ទះផងដែរ។

៣ វាំងនន

ព្យួរវាំងននដែលមានកម្រាសក្រាស់នៅជុំវិញទ្វារខាងមុខ ឬជណ្តើរ នេះគឺជាមធ្យោបាយដ៏ល្អមួយទៀតដើម្បីបន្ថយរំហូរថាមពល។ ពណ៌នៃវាំងននគួរតែត្រូវបានជ្រើសរើសដើម្បីផ្គូផ្គងជាមួយដួងជតាររបស់ម្ចាស់ផ្ទះ។ ជាពិសេស ដើម្បីបង្កើនសោភ័ណភាព និងបន្ថែមភាពស្រស់ស្អាតដល់តំបន់ជុំវិញនោះផងដែរ។

៤ គ្រឿង​លម្អ​

ការប្រើប្រាស់គ្រឿងលម្អ គឺជាជម្រើសដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ដូចជាការព្យួរកណ្ដឹងខ្យល់នៅទ្វារខាងមុខ ដើម្បីទាក់ទាញថាមពលវិជ្ជមាន។ ចំណែកឯការ​ដាក់រូបចម្លាក់ Pi Xiu ឬ​អណ្តើកជិះនាគ​​ក្នុង​ទីតាំង​ត្រឹមត្រូវ​នៃ​ផ្ទះ ក៏អាចជួយ​រក្សា​ទ្រព្យសម្បត្តិ និង​បង្កើន​សំណាង។ ប៉ុន្តែការ​ជ្រើសរើស​គ្រឿង​លម្អ​ផ្ទះ ក៏គួរ​គិត​ពី​ភាព​ស័ក្តិសម និង​ជំនឿ​ផ្ទាល់ខ្លួនដែរ។

បន្ថែមពីលើដំណោះស្រាយដែលបានរៀបរាប់ខាងលើ ចំណុចសំខាន់បំផុតដែលមិនគួរមើលរំលងនៅពេលកែតម្រូវហុងស៊ុយនៃផ្ទះរបស់អស់លោកអ្នកគឺ៖

-រក្សាអនាម័យ និងសណ្តាប់ធ្នាប់ ឲ្យផ្ទះស្អាតនិងមានរបៀបរៀបរយ នោះនឹងអនុញ្ញាតឲ្យថាមពលហូរបានយ៉ាងងាយស្រួល និងរលូន។

-ផ្ទះគួរតែមានពន្លឺគ្រប់គ្រាន់ ទាំងពន្លឺធម្មជាតិ និងពន្លឺពីអំពូល ដើម្បីបង្កើនថាមពលល្អចូលមក។

យ៉ាងណាមិញ ប្រសិនបើអ្នកមិនប្រាកដពីរបៀបកែកុន ឬត្រូវការដំបូន្មានជាក់លាក់សម្រាប់ផ្ទះរបស់អ្នក វាជាការល្អក្នុងការស្វែងរកដំបូន្មានពីអ្នកជំនាញហុងស៊ុយ ដើម្បីទទួលបានប្រសិទ្ធភាពនិងថាមពលល្អចូលមក៕

រូបតំណាង

អត្ថបទ៖ គ្រូ ណុប

ចុចអាន៖ហាមដាក់របស់ប៉ុន្មាននេះលើអាសនៈ ដែលអាចនាំឲ្យកូនចៅមានជម្លោះ គ្មានសុភមង្គល

The post ​ក្បួនហុងស៊ុយ៖ ជណ្ដើរទល់មុខទ្វារ នាំរឿងក្ដៅក្រហាយដល់ម្ចាស់ផ្ទះ គួរធ្វើយ៉ាងម៉េច? appeared first on Kampuchea Thmey Daily.