កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក
តាមការចុះផ្សាយរបស់របស់ Newsweek កាលពីថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ប្រទេសកូរ៉េខាងជើង បានព្រមានប្រើគ្រប់មធ្យោបាយ សងសឹកទៅទីក្រុងវ៉ាស៊ីនតោន... The post កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក appeared first on Kampuchea Thmey Daily.

តាមការចុះផ្សាយរបស់របស់ Newsweek កាលពីថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ប្រទេសកូរ៉េខាងជើង បានគំរាមប្រើគ្រប់មធ្យោបាយ សងសឹកទៅទីក្រុងវ៉ាស៊ីនតោន ជាពិសេសគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែម្តង ដោយសារមិនសប្បាយចិត្តចំពោះសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក ជាមួយកូរ៉េខាងត្បូង។

យ៉ាងណា នេះមិនមែនជារឿងថ្មីឡើយ ដែលទីក្រុងព្យុងយ៉ាង គំរាមសងសឹកសហរដ្ឋអាមេរិក ជាក់ស្តែង ឲ្យតែពេលណាសម្ព័ន្ធមិត្តខាងលើទាំងពីរ ធ្វើសមយុទ្ធជាមួយគ្នា, កូរ៉េខាងជើង តែងយករឿងនោះ មកគំរាមហើយអះអាងពីភាពត្រឹមត្រូវនូវកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនជានិច្ច។
ដោយលើកឡើងពីវត្តមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B លើឧបទ្វីបកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ និងការបាញ់សាកល្បងមីស៊ីល ICBM Minuteman 3 កាលពីថ្ងៃសុក្រនៅមូលដ្ឋានកងកម្លាំងអវកាស Vandenberg, កូរ៉េខាងជើងនិយាយថា «សហរដ្ឋអាមេរិកនិងកងកម្លាំងមហាអំណាចរបស់ខ្លួន កាន់តែបង្កហេតុដល់យោធារបស់ខ្លួនច្បាស់ទៅៗហើយ។ ការបង្ហាញសាច់ដុំយោធាបែបនេះ បានបង្ហាញយ៉ាងច្បាស់ក្រឡែត ពីមហិច្ឆតារបស់រដ្ឋបាលអាមេរិកបច្ចុប្បន្នដែលគ្មានការផ្លាស់ប្តូរអ្វីសោះ។ រឿងនេះ អាចបង្កឲ្យមានការវាយប្រហារនុយក្លេអ៊ែរលើប្រទេសឬតំបន់ណាមួយក្នុងពិភពលោក ដោយគ្មានការព្រមានជាមុន»។

ទីក្រុងព្យុងយ៉ាងបន្តថា «កូរ៉េខាងជើងនឹងវាយបកតបត ទៅនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងសត្រូវផ្សេងទៀតដោយគ្រប់មធ្យោបាយយុទ្ធសាស្ត្រ ហើយបន្តសកម្មភាពយោធាប្រកបដោយការទទួលខុសត្រូវរបស់ខ្លួន ដើម្បីគ្រប់គ្រងបរិយាកាសសន្តិសុខនៅលើឧបទ្វីបកូរ៉េ»។
ដ្បិតតែមានការព្រមានដូច្នេះក្តី ប៉ុន្តែភាគីកូរ៉េខាងត្បូងនៅតែប្រកាសក្តែងៗថា សមយុទ្ធដែនអាកាសសប្តាហ៍នេះរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តអាមេរិក គឺមានគោលបំណងបង្អួតសមត្ថភាពកម្លាកូរ៉េខាងជើង ប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ព្រមទាំងដើម្បីពង្រឹងកម្លាំងសាមគ្គីភាពរវាងអាមេរិក-កូរ៉េខាងត្បូង មិនខ្លបខ្លាចកូរ៉េខាងជើងឡើយ។
រីឯរដ្ឋបាលលោក ដូណាល់ ត្រាំ ឯណោះ ក៏ប្រកាសដែរថា ខ្លួននឹងនៅតែបន្តធ្វើសមយុទ្ធនាពេលអនាគតជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដូចជាកូរ៉េខាងត្បូងនិងជប៉ុន ដោយមិនខ្លាចរអាកូរ៉េខាងជើង សូម្បីប៉ុនសរសៃសក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសចំនួន១១ ប្ដេជ្ញាអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើងឲ្យបានខ្ជាប់ខ្ជួន
The post កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ សងសឹកអាមេរិក appeared first on Kampuchea Thmey Daily.