ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល

សាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅលើហ្រង់កា The post ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល appeared first on Kampuchea Thmey Daily.

ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល

ព្រះសីហនុ ៖ សាកសពបុរសជនជាតិចិនម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅលើហ្រង់កា ហើយទុកចោលនៅកណ្តាលវាលជិតផ្សារពាណិជ្ជកម្ម នៅទីប្រជុំជនកណ្តាលក្រុងព្រះសីហនុ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងជិត៦ល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខាងមុខមន្ទីរពេទ្យឯកជនសុីកាងអុីយាន ស្ថិតនៅសង្កាត់លេខ២ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា  គេឃើញបុរស២នាក់ បានរុញហ្រង់កាដាក់ជនរងគ្រោះ ចេញពីភោជនីយដ្ឋាន អិវ័ន មកដាក់នៅមុខមន្ទីរពេទ្យ ស៊ីកាងអ៉ីយាន។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា  សាកសពឈ្មោះ A MAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បុរស២នាក់ដែលយកសាកសពជនរងគ្រោះមកមន្ទីរពេទ្យនេះ មានឈ្មោះ ៖

១/ ឈ្មោះ YE CHENQING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទិញអីវ៉ាន់ ស្នាក់នៅក្រុងសំពៅពូន ខេត្តកណ្តាល។

២/ ឈ្មោះ CAI ZECHANG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទិញអីវ៉ាន់ ស្នាក់នៅរាជធានីភ្នំពេញ។

យោងតាមការបំភ្លឺរបស់ឈ្មោះ YE CHENQING និងឈ្មោះ CAI ZECHANG បានឲ្យដឹងថា ពួកគេបានឃើញជនរងគ្រោះដួលនៅបន្ទប់ទឹកក្នុងភោជនីយដ្ឋាន អិវ័ន និងមានអាការៈក្អួតចង្អោរ ឃើញដូចនោះពួកគេក៏ដើរទៅកាន់មន្ទីរពេទ្យ ស៊ីកាងអ៉ីយាន ដើម្បីសុំហ្វ្រង់កា ពីបុគ្គលិកពេទ្យ រួចយកទៅដាក់ជនរងគ្រោះទៅមន្ទីរពេទ្យ ពេលដល់មុខក្លោងទ្វារ គ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ពេលនេះសាកសព បានដឹកយកទៅរក្សាទុកនៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេសនិងវិទ្យាសាស្រ្ដចុះត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យ៕

 ដោយ ៖ ជីង ឡុង

The post ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល appeared first on Kampuchea Thmey Daily.