កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែល​នៅ​នីហ្សេរីយ៉ា

ក្មេងៗចំនួន ៣៥ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅឯការតាំងពិព័រណ៍បុណ្យណូអែលនៅក្នុងទីក្រុង Ibadan ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា... The post កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែល​នៅ​នីហ្សេរីយ៉ា appeared first on Kampuchea Thmey Daily.

កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែល​នៅ​នីហ្សេរីយ៉ា

បើតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC បានឲ្យដឹងថាក្មេងៗចំនួន ៣៥នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា​វាយ​ប្រយុទ្ធ​គ្នា​​នៅឯការតាំងពិព័រណ៍បុណ្យណូអែលនៅក្នុងទីក្រុង Ibadan ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ានិង៦នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

(រូបភាព៖ AP)

កម្មវិធីនេះពិព័រណ៍បុណ្យណូអែលនេះត្រូវបានអ្នករៀបចំកម្មវិធីសន្យាថានឹងផ្តល់អំណោយជាសាច់ប្រាក់ និងអាហារផងដែរដល់កុមារ ប៉ុន្តែមនុស្សជាច្រើនបានទម្លាយថា មានការប្រជ្រៀតគ្នា កុមារខ្លះគាំងបេះដូង ខណៈដែលពួកគេតស៊ូដើម្បីចូល។

អ្នកស្រុកបាននិយាយថា កុមារជាង ៥០០០នាក់បានប្រមូលផ្តុំគ្នានៅទីកន្លែងនោះ ហើយការប៉ះទង្គិចបានកើតឡើងនៅពេលដែលអ្នករៀបចំសំខាន់ៗបានមកដល់និងចាប់ផ្តើមព្រឹត្តិការណ៍នេះ ខណៈមូលហេតុដែលនាំឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​ឡើយ ។

ប៉ូលិសបានចាប់ខ្លួនមនុស្សប្រាំបីនាក់ដែលនៅពីក្រោយព្រឹត្តិការណ៍នេះ រួមទាំងអ្នករៀបចំសំខាន់គឺលោក Naomi Silekunola ដែលជាឥស្សរជនល្បីល្បាញនៅក្នុងទីក្រុង។ លោកប្រធានាធិបតី Bola Tinubu បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គាត់ចំពោះឪពុកម្តាយដែលបានបាត់បង់កូនរបស់ពួកគេ ហើយបានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់។

ឪពុកម្តាយដែលរងផលប៉ះពាល់ខ្លះបានប្រាប់អ្នកសារព័ត៌មានថាពួកគេបានជូនដំណើរកូនរបស់ពួកគេទៅជួបជុំគ្នានៅឯកន្លែងនៃ «ពិធីបុណ្យណូអែលចុងឆ្នាំ» នៅព្រឹកព្រលឹមម៉ោង ០៥:០០នៅថ្ងៃពុធ ប្រាំម៉ោងមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម។ ពួកគេសង្ឃឹមថានឹងទទួលបានប្រាក់ និងអាហារមួយចំនួន ខណៈដែលអ្នករៀបចំកម្មវិធីបានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥០០០ Naira ក្នុងម្នាក់ៗ ដែលស្មើនឹងប្រហែល ៣​​ដុល្លារ ដល់កុមារចំនួន ៥០០០នាក់ក៏ដូចជាចែកម្ហូបដោយឥតគិតថ្លៃដល់អ្នកចូលរួមផងដែរ។

គួរបញ្ជាក់ថាមានឧបទ្ទវហេតុស្រដៀងគ្នាជាច្រើននៅឆ្នាំនេះ ដោយកាលពីខែមីនា និស្សិតស្រីពីរនាក់ត្រូវបានមនុស្សជាន់ស្លាប់នៅសាកលវិទ្យាល័យ Nasarawa State Keffi ក្បែររដ្ឋធានី Abuja នៅពេលដែលកម្មវិធីចែកអង្ករដោយអភិបាលរដ្ឋបានធ្វើឱ្យហ្វូងមនុស្សកើនឡើង ហើយយ៉ាងហោចណាស់មនុស្ស ២៣ នាក់បានរងរបួស។

បីថ្ងៃក្រោយមកនៅរដ្ឋ Bauchi ភាគខាងជើង យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចមួយផ្សេងទៀត នៅពេលដែលសប្បុរសជន និងពាណិជ្ជករកំពុងផ្តល់អំណោយចំនួន ៥០០០ Naira ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែល​នៅ​នីហ្សេរីយ៉ា appeared first on Kampuchea Thmey Daily.