ក្រុម​ខេត្ត​ស្វាយរៀង ឈ្នះ​ជើង​ឯក​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤

ក្រុម​ខេត្ត​ស្វាយរៀង​​បាន​វាយ​បក​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-២០, ២៦-២៤ និង​១៨-១៦ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​​អម​ដោយ​ប្រាក់​រង្វាន់​៥០​លាន​រៀល The post ក្រុម​ខេត្ត​ស្វាយរៀង ឈ្នះ​ជើង​ឯក​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤ appeared first on Kampuchea Thmey Daily.

ក្រុម​ខេត្ត​ស្វាយរៀង ឈ្នះ​ជើង​ឯក​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤

ក្រុម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ​មិន​អាច​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​នៃ​​​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើកទី​៣ ឆ្នាំ​២០២៤ បាន​ទេ បន្ទាប់​ពី​បាន​នាំមុខ​ក្រុម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ ដោយ​លទ្ធផល​​នាំ​មុខ ២-០ ហើយ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ខេត្ត​ស្វាយរៀង​វាយ​បក​យក​ឈ្នះ​៣​សិត​វិញ​ដើម្បី​គ្រង​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០២៤។

ការ​ប្រកួត​ពីរ​សិត​ដំបូង ក្រុម​ក្រសួង​មហា​ផ្ទៃ​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​ឈ្នះ​​២៥-២៣ និង​២៥-១៥ ប៉ុន្តែ​៣​សិន​ចុង​ក្រោយ ក្រុម​ខេត្ត​ស្វាយរៀង​​បាន​វាយ​បក​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-២០, ២៦-២៤ និង​១៨-១៦ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​​អម​ដោយ​ប្រាក់​រង្វាន់​៥០​លាន​រៀល។

ដូច្នេះ​ក្រុម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ​មិន​អាច​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​បាន​ទេ។

ជ័យលាភី​មាន​ដូច​ខាង​ក្រោម៖

  • ជើង​ឯក៖ ក្រុមខេត្ត​ស្វាយរៀង ទទួល​បាន​ពាន មេដាយ​មាស និង​ប្រាក់​រង្វាន​ ៥០​លាន​រៀល
  • ជើង​ឯក​រង៖ ក្រសួង​មហា​ផ្ទៃ ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ២០​លាន​រៀល
  • លេខ​៣៖ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស (A) ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ​១២​លាន​ររៀល
  • កីឡាករបិទកណ្តាលល្អបំផុត៖ ឈាង ជីវែង មក​បញ្ជាការដ្ឋាន​អង្គរក្ស (A)
  • កីឡាករ​បិទ​កណ្តាល​ល្អ​បំផុត៖ ផល រតនៈ មក​ពី​ក្រុម​ខេត្ត​តាកែវ
  • អ្នកប៉ះសេល្អបំផុត៖ សួន ចាន់ណារ៉ួ មក​ពីក្រុម​ខេត្ត​ស្វាយរៀង
  • លីប៊ើរ៉ូល្អបំផុត៖ ឃឹម សុវណ្ណដារ៉ា មក​ពីក្រុម​ខេត្ត​ស្វាយរៀង
  • កីឡាករ​វាយផ្តាច់ស្តាំល្អបំផុត៖ Herera មក​ពី​ក្រុម​ខេត្ត​ស្វាយរៀង
  • កីឡាករ​វាយ​ផ្តាច់​ស្តាំ​ល្អ​បំផុត៖ គួន ម៉ុម មក​ពី​ក្រុម​ខេត្ត​តាកែវ
  • កីឡាករវាយផ្តាច់ឆ្វេងល្អបំផុត៖ ធី ម៉េងហួង មក​ពី​ក្រសួង​មហា​ផ្ទៃ
  • កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៖ ធី ម៉េងហួង មក​ពី​កក្រសួង​មហា​ផ្ទៃ

អត្ថបទ៖ វីរបុត្រ

The post ក្រុម​ខេត្ត​ស្វាយរៀង ឈ្នះ​ជើង​ឯក​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤ appeared first on Kampuchea Thmey Daily.