កីឡាករ ធន់ ស៊ីហុង៖ បើគ្មានលោកគ្រូ ធន់ សុភា ក៏ខ្ញុំមិនមានការជោគជ័យដូចពេលនេះដែរ
កីឡាករ ធន់ ស៊ីហុង ថាបើគ្មានលោក ធន់ សុភា ក៏មិនមានរូបគេដែរ The post កីឡាករ ធន់ ស៊ីហុង៖ បើគ្មានលោកគ្រូ ធន់ សុភា ក៏ខ្ញុំមិនមានការជោគជ័យដូចពេលនេះដែរ appeared first on Kampuchea Thmey Daily.

កីឡាករ ធន់ ស៊ីហុង ថាបើគ្មានលោក ធន់ សុភា ក៏មិនមានរូបគេដែរ បានហ្វឹកហាត់គុនខ្មែរ មានកេរ្តិ៍ឈ្មោះ និងមានថវិកាជួយផ្គត់ផ្គង់គ្រួសារដូចសព្វថ្ងៃនេះដោយសារតែគ្រូរបស់ខ្លួននេះតែម្ដង។

ស៊ីហុង និងលោក ធន់ សុភា
ស៊ីហុង បានឲ្យដឹងថា អ្វីៗដែលបានទាំងអស់ពីប្រដាល់នេះគឺជាការផ្ដល់ឱកាសរបស់លោក ធន់ សុភា ដែលជាគ្រូបង្វឹករបស់ខ្លួន។ បើលោកមិនទទួល ស៊ីហុង ឲ្យហ្វឹកហាត់ទេក៏មិនមានភាពជោគជ័យដូចសព្វថ្ងៃនេះដែរ។

លោក ធន់ សុភា និងគ្រួសារ
អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា លោក ធន់ សុធា មានគុណធំធេងណាស់សម្រាប់រូបគេ។ លោកតែងតែស្ដីប្រដៅ ទូន្មានឲ្យខំប្រឹងប្រែងហ្វឹកហាត់ ចេះសន្សំសំចៃប្រាក់ដែលរកបាន ត្រូវរស់នៅជាពលរដ្ឋល្អក្នុងសង្គម និងចេះជួយក្រុមគ្រួសារជាដើម។ ដូច្នេះហើយរូបគេមិនភ្លេចឡើយគុណបំណាចរបស់លោក ធន់ សុភា និងតែងតែសងគុណត្រឡប់ទៅវិញជូនជាថវិកា និងស្ដាប់ដំបូន្មានគ្រូ។

ស៊ីហុង និងលោក ធន់ សុភា
បញ្ជាក់ដែរថា ធន់ ស៊ីហុង ជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជា។ រូបគេជាកូនសិស្សលោក ធន់ សុភា នៃក្លឹបប្រដាល់ធន់សុភាគុនខ្មែរ។ អ្នកប្រដាល់វ័យក្មេងរូបនេះមានជីវភាពធូរធារ និងទទួលបានក្របខណ្ឌរដ្ឋដោយសារតែចាប់អាជីពប្រដាល់គុនខ្មែរនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
The post កីឡាករ ធន់ ស៊ីហុង៖ បើគ្មានលោកគ្រូ ធន់ សុភា ក៏ខ្ញុំមិនមានការជោគជ័យដូចពេលនេះដែរ appeared first on Kampuchea Thmey Daily.