កិច្ចប្រជុំ JBC លើកទៅប្រជុំនៅថ្ងៃស្អែកបន្តទៀត
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ឡាំ ជា មានប្រសាសន៍ថាកិច្ចប្រជុំនេះប្រព្រឹត្តិទៅយ៉ាងរលូន និងបន្តទៅប្រជុំនៅថ្ងៃទី១៥ ខែមិថុនាបន្តទៀត វេលាម៉ោង៩ព្រឹក។ The post កិច្ចប្រជុំ JBC លើកទៅប្រជុំនៅថ្ងៃស្អែកបន្តទៀត appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ JBC បានបន្តប្រជុំនៅថ្ងៃស្អែកបន្តទៀត បន្ទាប់ពីបានប្រជុំពេញមួយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលោក ឡាំ ជា មានប្រសាសន៍ថាកិច្ចប្រជុំនេះប្រព្រឹត្តិទៅយ៉ាងរលូន និងបន្តទៅប្រជុំនៅថ្ងៃទី១៥ ខែមិថុនាបន្តទៀត វេលាម៉ោង៩ព្រឹក។

កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ JBC លើកទី៦នេះត្រូវបានរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ទោះជាយ៉ាងណាការប្រជុំត្រូវបានអូសបន្លាយពេលដល់ម៉ោងជិត១២ថ្ងៃត្រង់ទើបបានចាប់ផ្ដើម ដោយសារមានកិច្ចប្រជុំចង្អៀតដ៏យូរមួយមុនកិច្ចប្រជុំ។ ការប្រជុំបន្តដល់ម៉ោងប្រមាណ៤ល្ងាចទើបបានបញ្ចប់ ដោយមិនទាន់បង្ហាញលទ្ធផលអ្វីនៅឡើយទេ ខណៈលោក ឡាំ ជា ថាបានប្រព្រឹត្តិទៅដោយរលូន និងមិនមានយោបល់បន្ថែមនោះទេ។

គូរឱ្យដឹងដែរថាកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ នេះត្រូវបានរៀបចំឡើងស្របពេលដែលស្ថានភាពព្រំដែនប្រទេសទាំងពីរកាន់តែតានតឹងខ្លាំងឡើងនៅប៉ុន្មានសប្ដាហ៍នេះ។ បើទោះបីកំពុងមានការចរចារក្ដីដោយគណៈកម្មការព្រំដែនប្រទេសទាំងពីរក្ដី ក៏សារនយោបាយជាច្រើនបានបន្តឆ្លើយឆ្លងរវាងរដ្ឋាភិបាលកម្ពុជា តទល់ទៅរដ្ឋាភិបាលថៃ និងកងទ័ពថៃផងដែរ។
នៅរសៀលនេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីវិធានការទទួលយកពលករខ្មែរត្រលប់ពីថៃវិញ ខណៈប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលករខ្មែរត្រលប់មកកម្ពុជាវិញមុនពេលអាជ្ញាធរថៃបណ្ដេញចេញ និងការប្រមាថ ខណៈកម្ពុជានឹងប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី១៥ ខែមិថុនា ស្អែកនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post កិច្ចប្រជុំ JBC លើកទៅប្រជុំនៅថ្ងៃស្អែកបន្តទៀត appeared first on Kampuchea Thmey Daily.