កាសែត New York Times ៖ អាមេរិក អាចនឹងរារាំងកម្មវិធី DeepSeek របស់ចិន
បរទេស៖ កាសែត New York Times បានរាយការណ៍ដោយដកស្រង់ ប្រភពអនាមិកដែលដឹងពីបញ្ហានេះថា មន្ត្រីអាមេរិកកំពុងចាត់វិធានការ ដើម្បីបង្ក្រាបទៅលើកម្មវិធី DeepSeek AI របស់ចិន និងការគាំទ្ររបស់ខ្លួនពីក្រុមហ៊ុន ផលិតបន្ទះឈីបយក្ស Nvidia ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបញ្ចេញកាលពីខែមករារបស់ DeepSeek បានអង្រួនមូលដ្ឋានគ្រឹះនៃឧស្សាហកម្មបញ្ញាសិប្បនិមិត្ត និងបានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ សហរដ្ឋអាមេរិកកាន់តែក្តៅគគុក ដោយធ្វើឱ្យការប្រណាំងប្រជែង AI រវាងប្រទេសចិន និងសហរដ្ឋអាមេរិកកើនឡើង។ មិនដូចគូប្រជែងសំខាន់របស់ខ្លួន – ChatGPT របស់ OpenAI – គំរូហេតុផលស៊ីជម្រៅប្រភពបើកចំហរបស់ DeepSeek ត្រូវបានបង្កើតឡើងដោយសេរី ធ្វើឱ្យវាក្លាយជាកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅលើ Apple និង Google ។ ការអភិវឌ្ឍន៍របស់ម៉ូដែលនេះក៏ត្រូវបានគេរាយការណ៍ថា ចំណាយមួយចំណែកនៃអ្វីដែលក្រុមហ៊ុនអាមេរិក បានចំណាយលើបច្ចេកវិទ្យាបែបនេះ។ កាលពីថ្ងៃពុធ សារព័ត៌មាន New York Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក […]

បរទេស៖ កាសែត New York Times បានរាយការណ៍ដោយដកស្រង់ ប្រភពអនាមិកដែលដឹងពីបញ្ហានេះថា មន្ត្រីអាមេរិកកំពុងចាត់វិធានការ ដើម្បីបង្ក្រាបទៅលើកម្មវិធី DeepSeek AI របស់ចិន និងការគាំទ្ររបស់ខ្លួនពីក្រុមហ៊ុន ផលិតបន្ទះឈីបយក្ស Nvidia ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបញ្ចេញកាលពីខែមករារបស់ DeepSeek បានអង្រួនមូលដ្ឋានគ្រឹះនៃឧស្សាហកម្មបញ្ញាសិប្បនិមិត្ត និងបានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ សហរដ្ឋអាមេរិកកាន់តែក្តៅគគុក ដោយធ្វើឱ្យការប្រណាំងប្រជែង AI រវាងប្រទេសចិន និងសហរដ្ឋអាមេរិកកើនឡើង។ មិនដូចគូប្រជែងសំខាន់របស់ខ្លួន – ChatGPT របស់ OpenAI – គំរូហេតុផលស៊ីជម្រៅប្រភពបើកចំហរបស់ DeepSeek ត្រូវបានបង្កើតឡើងដោយសេរី ធ្វើឱ្យវាក្លាយជាកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅលើ Apple និង Google ។ ការអភិវឌ្ឍន៍របស់ម៉ូដែលនេះក៏ត្រូវបានគេរាយការណ៍ថា ចំណាយមួយចំណែកនៃអ្វីដែលក្រុមហ៊ុនអាមេរិក បានចំណាយលើបច្ចេកវិទ្យាបែបនេះ។
កាលពីថ្ងៃពុធ សារព័ត៌មាន New York Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងរដ្ឋបាលរបស់លោក បាននឹងកំពុងថ្លឹងថ្លែងការពិន័យដែលនឹងរារាំង DeepSeek ពីការទិញបច្ចេកវិទ្យារបស់អាមេរិក ហើយកំពុងជជែកគ្នាអំពីការហាមឃាត់ អ្នកប្រើប្រាស់អាមេរិកពីការចូលប្រើ AI របស់ចិន។
កាលពីដើមសប្តាហ៍នេះ Nvidia បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបិទការលក់បន្ទះឈីប AI មួយចំនួនរបស់ខ្លួនទៅប្រទេសចិន ដោយគ្មានអាជ្ញាប័ណ្ណ ហើយនឹងទាមទារអាជ្ញាប័ណ្ណបែបនេះ សម្រាប់ការលក់នាពេលអនាគត ៕
ប្រែសម្រួល៖ ណៃ តុលា