ម៉ិកស៊ិក ស្វាគមន៍ការសម្រេចចិត្តរបស់អាមេរិក ក្នុងការលើកលែងពន្ធលើគ្រឿងបន្លាស់រថយន្ត

ម៉ិកស៊ិក៖ ប្រទេសម៉ិកស៊ិក បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកលែងគ្រឿងបន្លាស់រថយន្តម៉ិកស៊ិកពីពន្ធក្រោមកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដោយហៅវាថា ជារបកគំហើញដ៏សំខាន់ សម្រាប់វិស័យផលិតកម្មរបស់ប្រទេស។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Marcelo Ebrard បានឲ្យដឹងថា ការលើកលែងនេះត្រូវបានបញ្ជាក់នៅក្នុងការណែនាំពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់សារជាថ្មីថា គ្រឿងបន្លាស់រថយន្តម៉ិកស៊ិក នឹងត្រូវបានចាត់ទុកដូចជាពួកគេមានដើមកំណើតនៅសហរដ្ឋអាមេរិក ហើយនឹងចូលដោយគ្មានពន្ធ។ លោក Ebrard បានឲ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលថា “នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ” ។  “គ្រឿងបន្លាស់រថយន្តម៉ិកស៊ិក និងអ្នកដែលធ្វើដំណើរទៅកាន់ប្រទេសកាណាដាផងដែរ នឹងបន្តទទួលបានការលើកលែងដោយអនុគ្រោះ ដែលធានាដោយសន្ធិសញ្ញារបស់យើង”។ លោក Ebrard ដែលបានដឹកនាំការចរចាជាមួយមន្ត្រីសហរដ្ឋអាមេរិកបានបន្ដថា ការអភិវឌ្ឍន៍ឆ្លុះបញ្ចាំងពីវឌ្ឍនភាពក្នុងការជៀសវាងរបាំងពាណិជ្ជកម្មថ្មី និងការពារខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងព្រំដែន។  លោកបានបន្ថែមថា លោកប្រធានាធិបតី Claudia Sheinbau

ម៉ិកស៊ិក ស្វាគមន៍ការសម្រេចចិត្តរបស់អាមេរិក ក្នុងការលើកលែងពន្ធលើគ្រឿងបន្លាស់រថយន្ត

ម៉ិកស៊ិក៖ ប្រទេសម៉ិកស៊ិក បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកលែងគ្រឿងបន្លាស់រថយន្តម៉ិកស៊ិកពីពន្ធក្រោមកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដោយហៅវាថា ជារបកគំហើញដ៏សំខាន់ សម្រាប់វិស័យផលិតកម្មរបស់ប្រទេស។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Marcelo Ebrard បានឲ្យដឹងថា ការលើកលែងនេះត្រូវបានបញ្ជាក់នៅក្នុងការណែនាំពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់សារជាថ្មីថា គ្រឿងបន្លាស់រថយន្តម៉ិកស៊ិក នឹងត្រូវបានចាត់ទុកដូចជាពួកគេមានដើមកំណើតនៅសហរដ្ឋអាមេរិក ហើយនឹងចូលដោយគ្មានពន្ធ។

លោក Ebrard បានឲ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលថា “នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ” ។  “គ្រឿងបន្លាស់រថយន្តម៉ិកស៊ិក និងអ្នកដែលធ្វើដំណើរទៅកាន់ប្រទេសកាណាដាផងដែរ នឹងបន្តទទួលបានការលើកលែងដោយអនុគ្រោះ ដែលធានាដោយសន្ធិសញ្ញារបស់យើង”។

លោក Ebrard ដែលបានដឹកនាំការចរចាជាមួយមន្ត្រីសហរដ្ឋអាមេរិកបានបន្ដថា ការអភិវឌ្ឍន៍ឆ្លុះបញ្ចាំងពីវឌ្ឍនភាពក្នុងការជៀសវាងរបាំងពាណិជ្ជកម្មថ្មី និងការពារខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងព្រំដែន។  លោកបានបន្ថែមថា លោកប្រធានាធិបតី Claudia Sheinbaum បានធ្វើឱ្យបញ្ហានេះក្លាយជាអាទិភាពកំពូល។

លោកបានបន្ថែមថា “អ្នកមិនអាចយកពន្ធ ២៥% លើគ្រឿងបន្លាស់រថយន្ត បូករួមទាំង ២៥% ទៀតលើដែក អាលុយមីញ៉ូម និងផលិតផលចុងក្រោយ ដែលនឹងបំផ្លាញក្រុមហ៊ុនទាំងមូល” លោកបានលើកឡើងដោយសំដៅលើកិច្ចពិភាក្សា ដែលកំពុងបន្តជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Howard Lutnick៕

ប្រែសម្រួល ឈូក បូរ៉ា