ការ​ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទទួលបានការសាទរពីកម្មករ ថៅកែ និង​ដៃ​គូ​អន្តរជាតិ

កម្មករនិយោជិត ថៅកែ និងដៃគូអន្តរជាតិ បានសាទរចំពោះរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដើម្បី​លើក​ស្ទួយ​វិស័យ​ការងារ The post ការ​ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទទួលបានការសាទរពីកម្មករ ថៅកែ និង​ដៃ​គូ​អន្តរជាតិ appeared first on Kampuchea Thmey Daily.

ការ​ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទទួលបានការសាទរពីកម្មករ ថៅកែ និង​ដៃ​គូ​អន្តរជាតិ

ភ្នំពេញ ៖ កម្មករនិយោជិត ថៅកែ និងដៃគូអន្តរជាតិ បានសាទរចំពោះរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដើម្បី​លើក​ស្ទួយ​វិស័យ​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង និងជាការបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត និងយុវជន ដើម្បីភាពសុខសាន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា។

កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជាបាននិយាយថា ពួកគាត់សប្បាយចិត្ត ដែលមានការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ ព្រោះជាការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការគោរពសិទ្ធិ គោរពច្បាប់ការងារបានល្អ ពង្រឹងប្រសិទ្ធភាពដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ របបសន្តិសុខសង្គម និងជំរុញផលិតភាពការងារ ជាដើម។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា “រោងចក្រសហគ្រាសមួយជាសហគមន៍សុខសាន្តមួយពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ ការការពារដោយសិទ្ធិការងារ ក៏ដូចជា លើកកម្ពស់នូវលក្ខខណ្ឌការងារកាន់តែប្រសើរ និង​ផ្តល់​ភាព​ងាយ​ស្រួលនានាតាមលក្ខណវិនិច្ឆ័យទាំង៨ របស់​រោងចក្រ​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយនេះ”។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា

លោកទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ ថ្លែងថា “កម្មករនិយោជិត និងនិយោជកអនុវត្តលក្ខខណ្ឌការងារកាន់តែល្អប្រសើរនៅកន្លែងធ្វើការងារ ហើយ​មាន​សុខដុមរមនា​រវាងកម្មករនិយោជិត ជាមួយនិយោជក មានទំនាក់ទំនងគ្នាដូចគ្រួសារតែមួយ”។

លោកទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ

លោក ឡេវ សំអាន កម្មករធ្វើការនៅរោងចក្រមួយនៅម្តុំផ្លូវវេងស្រេង បាន​និយាយ​ថ “មាន​សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ យើងរស់នៅដោយគ្មានភាពភ័យខ្លាច ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន បងប្អូនសម្បូរការងារធ្វើ មានជីវភាពធូរធា”។

លោក ឡេវ សំអាន កម្មករធ្វើការនៅរោងចក្រមួយនៅម្តុំផ្លូវវេងស្រេង

ចំណែកថៅកែរោងចក្រសហគ្រាស និងដៃគូរអន្តរជាតិ ក៏បានបង្ហាញការ​ពេញចិត្តចំពោះ​កំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែល្អប្រសើរឡើង​នូវ​ទំនាក់ទំនង​បុគ្គលិក និងការ​ធានា​ឱ្យមានសុខដុមរមនានៅកន្លែងធ្វើការ ដើម្បី​វិស័យឯកជនជោគជ័យអាជីវកម្ម និងជាដៃគូដ៏មានសក្តានុពលក្នុងការរីកចម្រើនជាមួយគ្នា។

លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) ថ្លែង​ថា “ខ្ញុំ​ពិតជាមានភាពសប្បាយរីករាយ ចំពោះ​អ្វី​ដែលជាកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជាក់ស្តែង ការ​ធ្វើ​ទំនើបកម្ម​នៅក្នុងប្រព័ន្ធការងារ និងការធ្វើសាមញ្ញកម្មនៅក្នុងនីតិវិធីរបស់ខ្លួន រួមទាំងការកាត់បន្ថយ ឬក៏កាត់ចោលតែម្តងនូវកម្រៃសេវាសាធារណៈមួយចំនួន”។

លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC)

លោកស្រី Judy Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន Sabrina ថ្លែងថា “ពេញចិត្ត​ដែល​ឃើញ​រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់បងប្អូនកម្មករ និយោជិត ហើយមិនត្រឹមតែប៉ុណ្ណឹងទេ បងប្អូនកម្មករយើងគាត់មានភាពសប្បាយចិត្តខ្លាំង។ វាពិតជាជួយកាត់បន្ថយអត្រាលាឈប់ពីក្នុងរោងចក្រយើងផងដែរ”។

លោកស្រី Judy Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន Sabrina

លោកទុន សុភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា ថ្លែងថា “ខ្ញុំគិតថា ក្រសួងមានការកសាងសមត្ថភាពមន្ត្រី​ផ្សះផ្សា ហើយ​និង​ធ្វើការងារច្រើនជាមួយនិយោជក និងសហជីព តំណាងសហជីព កម្មករនិយោជិត នៅរោងចក្រ ឱ្យ​មាន​ប្រសិទ្ធភាពហើយមានការឆ្លើយតបរហ័សពីរដ្ឋាភិបាល​ដែរ”។

សូមជម្រាបថា ការប្រឡងប្រណាំងដើម្បីទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ផ្តើមឡើងនៅឆ្នាំ២០២៤ ចំពោះសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ព្រមទាំងសហគ្រាសផ្សេងៗទៀត ដែលស្ម័គ្រចិត្តចូលរួម។ ឆ្នាំ២០២៥នេះជាឆ្នាំដំបូង ដែលមានរោងចក្រសហគ្រាសចំនួន ៣៦ ទទួលពានរង្វាន់ “សហគ្រាសមួយ​ជាសហគមន៍សុខសាន្តមួយ” ដែលបាន​បំពេញគ្រប់នូវលក្ខណៈវិនិច្ឆ័យនៃអនុលោមភាពទាំង៨៕

The post ការ​ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទទួលបានការសាទរពីកម្មករ ថៅកែ និង​ដៃ​គូ​អន្តរជាតិ appeared first on Kampuchea Thmey Daily.