ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងរដ្ឋាភិបាលយោធា និងកងទ័ពរំដោះជាតិតាអង (TNLA) នៅក្នុងភូមិ Tawnghkam ទីក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan ... The post ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​ appeared first on Kampuchea Thmey Daily.

ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

ទោះបី​​ប្រទេសទេស​មីយ៉ាន់​ម៉ា​​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិមហន្តរាយធម្មជាតិដោយ​រងគ្រោះ​ដោយសារ​ការរញ្ជួយដី​ដ៏ខ្លាំង​​មិនធ្លាប់មាន ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងរដ្ឋាភិបាលយោធា និងកងទ័ពរំដោះជាតិតាអង (TNLA) នៅក្នុងភូមិ Tawnghkam ទីក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan។ ​យោងតាមក្រុម​ចលនា​​ប្រដាប់អាវុធ​មីយ៉ាន់​ម៉ា ​ ដែល​ស្រង់​​ដោយ​សារព័ត៌មាន The Irrawaddy នៅថ្ងៃទី០៥ខែមេសានេះ។

(រូបភាព៖ The Irrawaddy)

សម្ព័ន្ធភាតរភាព(បងប្អូន)ទាំង៣ រួមមានសម្ព័ន្ធភាពរវាងកងទ័ពអារ៉ាកាន កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ានម៉ា និងកងទ័ពរំដោះជាតិតាអង (Ta’ang) បានប្រកាសបទឈប់បាញ់ឯកតោភាគីរយៈពេលមួយខែសម្រាប់ការសង្គ្រោះគ្រោះរញ្ជួយដី។

ចំណែករបបយោធាបានប្រកាសបទឈប់បាញ់រយៈពេល២០ថ្ងៃរហូតដល់ថ្ងៃទី២២ខែមេសា ប៉ុន្តែការវាយប្រហារតាមអាកាស និងការវាយប្រហារលើដីនៅតែបន្តនៅឡើយ។ បើតាម TNLA បាននិយាយថា នៅតែមានការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយសារតែការវាយប្រហារដោយរបបយោធា។

TNLA បាននិយាយថា ក្បួនរថយន្តយោធាចំនួនប្រាំពីរគ្រឿងបានពង្រាយកងវរសេនាតូចថ្មើរជើងលេខ៩០២ នៅ Kyauk Gu និង Taung Chay នៅជិតទីក្រុង Intaw ភាគខាងត្បូងរដ្ឋ​Shan និង Tawnghkam ក្នុងទីក្រុង​Nawnghkio ភាគខាងជើងរដ្ឋ Shan។ ការប្រយុទ្ធគ្នានេះបានផ្ទុះឡើងនៅជិតមូលដ្ឋានរបស់ពួកគេកាលពីថ្ងៃសុក្រ។

(រូបភាព៖ The Irrawaddy)

ចាប់តាំងការធ្វើរដ្ឋប្រហាររបស់លោក មីន​ អ៊ុងឡាំង នៅក្នុងឆ្នាំ២០២១ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល រវាងរបបយោធានិងក្រុមប្រដាប់អាវុធដែលនៅតែបន្តការវាយប្រហារគ្នាមកដល់ពេលនេះ។

ទោះយ៉ាងណាភាគីទាំងពីរបានប្រកាសបទឈប់បាញ់បណ្ដោះអាសន្ន ដោយសារប្រទេសកំពុងតែជួបប្រទះនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីថ្ងៃសុក្រទី២៨ខែមីនា ដែលបានសម្លាប់មនុស្សជិត​៤ពាន់នាក់ ខណៈរាប់សិបនាក់ទៀតបាត់ខ្លួននៅក្រោមគំនរបាក់បែកនៅឡើយ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​ appeared first on Kampuchea Thmey Daily.