កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បន្តចរចាលើការយកពពន្ធត្រួតស៊ីគ្នា
កិច្ចប្រជុំចរចាជុំទី៣ រៀបចំឡើងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៤-១៦ ខែឧសភា ឆ្នាំ ២០២៥... The post កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បន្តចរចាលើការយកពពន្ធត្រួតស៊ីគ្នា appeared first on Kampuchea Thmey Daily.

កម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានបន្តជួបប្រជុំចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតស៊ីគ្នា (DTA) នៅទីក្រុងឌូបៃ។

កិច្ចប្រជុំចរចាជុំទី៣ រៀបចំឡើងរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៤-១៦ ខែឧសភា ឆ្នាំ ២០២៥ ដឹកនាំដោយលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។
លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ មានប្រសាសន៍ថា កិច្ចប្រជុំចរចាជុំទី៣នេះ បានរៀបចំឡើងដោយមានការយោគយល់ខ្ពស់ ដែលភាគីទាំងពីរបានពិភាក្សាលម្អិតលើគ្រប់មាត្រានៅសេសសល់ពីកិច្ចប្រជុំំចរចាជុំទី២ និងបានពិភាក្សាលើចំណុចមួយចំនួន ដែលជាការស្នើសុំបន្ថែមរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម ដើម្បីឱ្យមានសង្គតិភាពជាមួយកំណែទម្រង់ច្បាប់សារពើពន្ធរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម។
ភាគីទាំងពីរបានផ្ដល់ភាពទន់ភ្លន់ឱ្យគ្នាទៅវិញទៅមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងជាលទ្ធផលបានដោះស្រាយបញ្ហាដែលនៅសេសសល់ជាច្រើន ដែលនាំឱ្យមានមាត្រា និងចំណុចមួយចំនួនធំ នៃកិច្ចព្រមព្រៀងត្រូវបានឯកភាពទាំងស្រុង។
ដោយឡែកសម្រាប់មាត្រា និងចំណុចដែលនៅសេសសល់ ភាគីទាំងពីរនឹងបន្តការចរចាដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់៕
The post កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បន្តចរចាលើការយកពពន្ធត្រួតស៊ីគ្នា appeared first on Kampuchea Thmey Daily.