កម្ពុជា-វៀតណាម ដាក់ទិសដៅជំរុញពាណិជ្ជកម្មឱ្យដល់ $២០ ប៊ីលាន

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ បានដឹក​នាំគណៈ​ប្រតិភូកម្ពុជា ចូល​ជួបពិភាក្សាការងារ... The post កម្ពុជា-វៀតណាម ដាក់ទិសដៅជំរុញពាណិជ្ជកម្មឱ្យដល់ $២០ ប៊ីលាន appeared first on Kampuchea Thmey Daily.

កម្ពុជា-វៀតណាម ដាក់ទិសដៅជំរុញពាណិជ្ជកម្មឱ្យដល់ $២០ ប៊ីលាន

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ ដែលនឹង​ចូលរួមចំណែកឈានទៅសម្រេច​បានគោលដៅ​ទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹក​នាំកំពូល​នៃប្រទេសទាំងពីរ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ បានដឹក​នាំគណៈ​ប្រតិភូកម្ពុជា ចូល​ជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។

លោកស្រីរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបអំពីលទ្ធផលសំខាន់ៗ ​នៃដំណើរទស្សនកិច្ច​ការងារ​នេះ ដោយបានគូសរំលេចពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការ​បង្កើន​ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ តាម​រយៈការអនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាព​និងពេញ​លេញ​នូវយន្តការដែលមានស្រាប់ជាពិសេសកិច្ចព្រមព្រៀងពា​ណិជ្ជ​កម្មសេរីអាស៊ាន អាស៊ានបូក​មួយ និងអាសិប ជាដើម ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេចបានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍ និងសមិទ្ធផលដែល​កម្ពុជាសម្រេចបានរួមទាំងកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោកនាយករដ្ឋមន្រ្តី ក៏បាន​ឯកភាពលើគំនិតផ្តួចផ្តើមរបស់លោកជំទាវរដ្ឋមន្ត្រីក្នុង​ការបង្តើត​គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងបានលើកទឹកចិត្តឲ្យក្រសួងទាំងពីរ និងស្ថាប័ន​ពាក់ព័ន្ធ​បន្តកិច្ចសហការឱ្យកាន់តែ​សកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្ម​ឈានទៅសម្រេច​បានគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ប៊ីលានដុល្លាអាម៉េរិក ដើម្បីជាប្រយោជន៍​ដល់​ប្រជាជននៃប្រទេសទាំងពីរ។

យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបាន​ទឹកប្រាក់​ ៧,៧៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១៨,២% បើធៀបនឹងឆ្នាំ ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៦,៥៨ ពាន់លានដុល្លារ។

កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មានទំហំទឹក​ប្រាក់​ប្រមាណ ៣,៦១ ពាន់លានដុល្លារ កើន ២១,៦% ធៀបនឹងឆ្នាំ ២០២៣ និងវៀត​ណាម​នាំ​ចូល​មកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤,១៦ ពាន់លានដុល្លារ កើន ១៥,៤%។

ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែក​វៀតណាម​ នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជា-វៀតណាម ដាក់ទិសដៅជំរុញពាណិជ្ជកម្មឱ្យដល់ $២០ ប៊ីលាន appeared first on Kampuchea Thmey Daily.