កម្ពុជា បន្តមានភ្លៀងធ្លាក់ តែមិនមានផ្គររន្ទះ ឬខ្យល់កន្ត្រាក់ទេ
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តមានភ្លៀងធ្លាក់លើផ្ទៃដីត្រឹម១០% តែមិនមានផ្គររន្ទះ ឬខ្យល់កន្ត្រាក់នោះទេ... The post កម្ពុជា បន្តមានភ្លៀងធ្លាក់ តែមិនមានផ្គររន្ទះ ឬខ្យល់កន្ត្រាក់ទេ appeared first on Kampuchea Thmey Daily.

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តមានភ្លៀងធ្លាក់លើផ្ទៃដីត្រឹម១០% តែមិនមានផ្គររន្ទះ ឬខ្យល់កន្ត្រាក់នោះទេ។ ការមានភ្លៀងធ្លាក់ត្រឹម១០%នេះ ដោយសារសម្ពាធទាបគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេ មេគង្គក្រោម។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
តាមការប្រកាស ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តពោធិ៍សាត់ បាត់ដំបង ស្វាយរៀង និងត្បូងឃ្មុំ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តប៉ៃលិន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

The post កម្ពុជា បន្តមានភ្លៀងធ្លាក់ តែមិនមានផ្គររន្ទះ ឬខ្យល់កន្ត្រាក់ទេ appeared first on Kampuchea Thmey Daily.