ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates
ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស The post ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates appeared first on Kampuchea Thmey Daily.
ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត។
ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែលនឹងអាចទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជាតាមរយៈការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។
ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ អ្នកដំណើរដែលបានទិញសំបុត្រទាំងទៅ និងត្រឡប់មកវិញជាមួយក្រុមហ៊ុន Emirates ចំពោះប្រភេទកៅអី First Class ឬ Business Class ទៅកាន់ទីក្រុងឌូបៃ នឹងទទួលបានការស្នាក់នៅដ៏រីករាយនឹងដោយឥតគិតថ្លៃនៅសណ្ឋាគារ JW Marriott Marquis។ អតិថិជនដែលធ្វើដំណើរជាមួយសំបុត្រ Premium Economy Class ឬ Economy Class នឹងទទួលបានការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ Crowne Plaza Dubai Deira។
ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរពីរជើងទាំងទៅ និងត្រឡប់មកវិញ ទៅកាន់ទីក្រុងឌូបៃ សម្រាប់កាលបរិច្ឆេទនៃការធ្វើដំណើររវាងថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែមីនា។ ការផ្តល់ជូននេះ មាននៅលើវេបសាយ emirates.com ឬមជ្ឈមណ្ឌលទំនាក់ទំនង Emirates ការិយាល័យលក់រាយ ឬភ្នាក់ងារទេសចរណ៍នានា។
សម្រាកនៅឌូបៃ
សូមទទួលយកនូវភាពរីករាយ និងបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆាកជីវិត ដែលគ្រប់អ្នកដំណើរប្រាថ្នាចង់បាន។ មិនថាអ្នកកំពុងទៅទស្សនាតំបន់បេតិកភណ្ឌដ៏សម្បូរបែបក្នុងទីក្រុង ដើរលេងលើឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃ ភាពអស្ចារ្យនៃទីប្រជុំជនឌូបៃ ឬចាប់ផ្តើមដំណើរផ្សងព្រេងនៅវាលខ្សាច់ដ៏ស្រស់ស្អាតទីក្រុងឌូបៃផ្តល់ជូននូវគ្រប់បរិយាកាសតាមតម្រូវការរបស់អ្នកដំណើរ។
នេះជាសកម្មភាពសំខាន់ៗមួយចំនួនជាមួយបទពិសោធន៍នៅទីក្រុងឌូបៃ រួមមាន:
ដំណើរកម្សាន្តលើវាលខ្សាច់៖ ត្រឹមតែ ៤០ នាទីពីទីប្រជុំជនឌូបៃ The Fort – Lisaili គឺជាជម្រើសលម្ហែកាយបែបគ្រួសារ ដែលមានទេសភាពគួរឱ្យគយគន់អបដោយបរិយាកាសដ៏ស្រស់ស្រាយនៃវាលខ្សាច់ Bedouin។ ភ្ញៀវរីករាយចំពោះការទស្សនាទិដ្ឋភាពវាលខ្សាច់ដ៏អស្ចារ្យតាមរយៈការជិះអូដ្ឋ ចូលរួមសកម្មភាពវប្បធម៌ប្រពៃណី ដូចជា ការគូរគំនូរក្បាច់លើដៃ រីករាយជាមួយអាហារពេលល្ងាចប៊ូហ្វេ BBQ ដ៏ឈ្ងុយឆ្ងាញ់ក្រោមផ្ទៃមេឃខៀវស្រងាត់ និងសកម្មភាពកម្សាន្តជាច្រើនទៀត។
ទីកម្សាន្តសម្រាប់អ្នកស្វែងរកភាពរំជើបរំជួល៖ សម្រាប់អ្នកចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង ពួកគេប្រាកដជាមិនភ្លេចសមុទ្រខ្សាច់ និងពំនូកភ្នំខ្សាច់ពណ៌មាសដ៏ទាក់ទាញរបស់ឌូបៃ។ ម៉្យាងវិញទៀត ភ្ញៀវទេសចរក៏អាចកម្សាន្តនៅសួនធម្មជាតិសិប្បនិម្មិត Aventura Parks ឧទ្យានខ្សែរ៉តដ៏ធំបំផុតរបស់ទីក្រុងឌូបៃ និងកន្លែងជិះខ្សែពួរដ៏ពេញនិយមបំផុតនៅឧទ្យាន Mushrif Park ក្នុងសង្កាត់ Mirdif ស្ថិតនៅកណ្តាលព្រៃនៃដើមឈើ Ghaf ដែលអ្នកចូលចិត្ដផ្សងព្រេងអាចលេងឆ្លងកាត់ឧបសគ្គចំនួនជាង ៨០ ប្រភេទ ទៅតាមអាយុ និងកម្រិតលំបាកផ្សេងៗគ្នា។
រីករាយជាមួយពិធីបុណ្យបួសរ៉ាម៉ាដាន រដូវបុណ្យបួសរ៉ាម៉ាដាន បានបង្កើតបរិយាកាសដ៏ពិសេសនៃការប្រារឰពិធីដែលទាក់ទាញអ្នកទស្សនាក្នុងការកម្សាន្ដនៅទីក្រុងឌូបៃ។ សម្រាប់អ្នកដែលចូលចិត្ដការកម្សាន្ដបែបវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប ឌូបៃ នៅមានសកម្មភាពដ៏គួរឱ្យរំភើបរីករាយជាច្រើនទៀត ដូចជា៖
កម្មពិធីអាហារពេលយប់ និងព្រឹកមុនថ្ងៃរះ សូមចូលរួមក្នុងពិធីបុណ្យបួសរ៉ាម៉ាដាន ដោយទទួលយកបទពិសោធន៍នៃការជួបជុំទទួលទានអាហារពេលថ្ងៃលិច និងមុនពេលថ្ងៃរះបែបប្រពៃណីដ៏ល្អឯក។ បរិយាកាសទាំងនេះ ផ្តល់ឱ្យភ្ញៀវនូវឱកាសទទួលយកបទពិសោធន៍នៃពិធីបុណ្យវប្បធម៌ និងបុណ្យរ៉ាម៉ាដានពិតប្រាកដដ៏ល្អឥតខ្ចោះ។
ការតុបតែងចង្កៀងគោម ៖ ពេញមួយខែនៃពិធីបុណ្យរ៉ាម៉ាដាន កន្លែងល្បីៗ ដូចជា Dubai Creek និង Downtown Dubai ត្រូវបានតុបតែងដោយចង្កៀងគោមស្រស់ស្អាត ដែលបង្កើតបានជាបរិយាកាសពិសេសសម្រាប់ភ្ញៀវទស្សនា និងប្រជាជនក្នុងស្រុកផងដែរ។ គយគន់ទេសភាពអគារខ្ពស់ៗកប់ពពកនៃទីក្រុងក្រោមផ្ទៃមេឃជះពន្លឺប្រែពណ៌លឿងទុំទៅជាស្បៃរាត្រីបន្ដិចម្ដងៗ ធ្វើឱ្យពិសោធន៍នៃការចូលរួមពិធីបុណ្យរ៉ាម៉ាដានរឹតតែមិនអាចបំភ្លេចបាន។
ទីផ្សារក្នុងរដូវបុណ្យរ៉ាម៉ាដាន៖ ជាមួយសិប្បកម្ម និងសកម្មភាពកម្សាន្ដតាមទំនៀមទម្លាប់ និងប្រពៃណីរបស់អារ៉ាប់រួម និងតំបន់ជុំវិញ បុណ្យរ៉ាម៉ាដានទាក់ទាញអ្នកទេសចរទាំងក្មេង និងមនុស្សធំឱ្យទៅកាន់ប៉ម Jumeirah Emirates Towers។ ខណៈ Global Village ក៏ជាកន្លែងសម្រាប់ធ្វើពីធីបុណ្យរ៉ាម៉ាដានផងដែរ ផ្សារទើបបង្កើតថ្មី Ramadan Wonders Souk មានលក់កាដូប្លែកៗមកពីជុំវិញពិភពលោក។
មជ្ឈមណ្ឌលស្វែងយល់ពីវប្បធម៌របស់លោកនាយករដ្ឋមន្ដ្រី Sheikh Mohammed bin Rashid Al Maktoum៖ បទពិសោធន៍ទទួលទានអាហាររបស់ប្រជាជនអេមីរ៉ាត អារ៉ាប់រួម ការទស្សនាវិហារអ៊ីស្លាម និងដំណើរទេសចរណ៍បេតិកភណ្ឌនៅចំកណ្តាល Old Dubai។
ការប្រារឰពិធីពេលយប់៖ ភ្ញៀវទេសចរត្រូវបានស្វាគមន៍ឱ្យចូលរួមកម្មវិធីកណ្ដាលអាធ្រាត្រ ដែលបង្កប់នូវស្មារតីនៃការរួបរួមគ្នានៃ Holy Month។ ចាប់ពីការដើរទិញអីវ៉ាន់កណ្ដាលយប់និងសកម្មភាពសប្បាយៗសម្រាប់កុមារ កម្មពិធីបុណ្យរ៉ាម៉ាដាននៅពេលយប់ផ្តល់នូវការចងចាំដ៏រីករាយដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រួសារទាំងអស់។
ទទួលបានកាន់តែច្រើនពីការធ្វើដំណើរជាមួយ Emirates
Emirates បន្តផ្តល់ជូនអ្នកដំណើររបស់ខ្លួននូវឱកាសកាន់តែច្រើន ដើម្បីចំណាយពេលវេលារបស់ពួកគេឱ្យមានប្រសិទ្ធភាពបំផុតនៅក្នុងទីក្រុងឌូបៃ រួមទាំង៖
My Emirates Pass – បង្ហាញសំបុត្រយន្តហោះ Emirates របស់អ្នក ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃពិសេសនៅទូទាំងទីក្រុងឌូបៃ និងអេមីរ៉ាត អារ៉ាប់រួម រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ រក្សាសំបុត្រទុកសម្រាប់ដើរលេងកម្សាន្តបែបគ្រួសារទៅកាន់កន្លែងទាក់ទាញដទៃទៀត រួមទាំង ប៉មអគារខ្ពស់កប់ពពក The Top Burj Khalifa ទីក្រុងកោះរាងដើមដូង The Palm Monorail, The View នៅ The Palm ឬ City Sightseeing។ គេងសំដិលហាលថ្ងៃនៅសួនទឹក Aquaventure នៅ Atlantis The Palm ហើយរីករាយជាមួយសកម្មភាពរំជើបរំជួលនៅសួនកម្សាន្តក្នុងអគារ IMG Worlds of Adventure ឬ Dubai Parks & Resorts។
ក្រៅពីការផ្តល់ជូនកាដូពិសេសជាង ៦០០ មុខ អ្នកដំណើរអាចចូលទៅកាន់ Vision Pavilion នៅ Expo City ក្នុងរដូវកាលនេះដោយឥតគិតថ្លៃ។ ដៃគូ Skywards – សមាជិកនៃកម្មវិធី SkyWard ដែលឈ្នះពានរង្វាន់ Emirates Skywards អាចសន្សំជាពិន្ទុ «Miles» សម្រាប់ប្រើប្រាស់ជាមួយដៃគូទូទាំងពិភពលោករបស់យើង ដូចជា សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ការជួលរថយន្ត ហាងលក់រាយ និងធនាគារ។ សមាជិកអាចប្រើពិន្ទុ «Miles» ទាំងនេះពីសំបុត្ររង្វាន់ ការធ្វើបច្ចុប្បន្នភាព ឬសូម្បីតែសំបុត្រចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡានានា។ ស្វែងយល់បន្ថែមអំពី Emirates Skywards នៅទីនេះ៖ https://www.emirates.com/english/skywards/។ ពេលសម្រាកនៅទីក្រុងឌូបៃ អ្នកអាចទទួលបានរង្វាន់ពិន្ទុ «Miles» (ម៉ាយល៍) ជាមួយដៃគូរបស់យើងនៅទូទាំងទីក្រុង ដូចជា Dubai Duty Free, Skywards Everyday, Dubai Mall, Arabian Adventures, Emirates Holidays និងច្រើនទៀត។
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class។
អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
សម្រាប់ព័ត៌មានបន្ថែមអំពីសេចក្តីប្រកាសព័ត៌មាននេះ សូមទាក់ទង PR@emirates.com
សម្រាប់ព័ត៌មានបន្ថែមទូទៅ សូមចូលទៅកាន់៖ www.emirates.com ឬ https://www.emirates.com/media-centre/
The post ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates appeared first on Kampuchea Thmey Daily.