ពលរដ្ឋប្រុងប្រយ័ត្ន ! នៅកម្ពុជា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង ចាប់ពីថ្ងៃទី២៣-៣១ មករា

ភ្នំពេញ៖ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ អាចកើតមានឡើងជាយថាហេតុ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះថា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង នៅប្រទេសកម្ពុជា។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក បានជ្រាបថា «ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២យប់ រហូតដល់ម៉ោង ៧ព្រឹក នឹងមានបាតុភូតចុះអ័ព្ទកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗ ក្នុងពេលធ្វើដំណើរចរាចរណ៍។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «សូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធ

ពលរដ្ឋប្រុងប្រយ័ត្ន ! នៅកម្ពុជា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង ចាប់ពីថ្ងៃទី២៣-៣១ មករា

ភ្នំពេញ៖ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ អាចកើតមានឡើងជាយថាហេតុ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះថា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង នៅប្រទេសកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក បានជ្រាបថា «ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ចាប់ពីម៉ោង២យប់ រហូតដល់ម៉ោង ៧ព្រឹក នឹងមានបាតុភូតចុះអ័ព្ទកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នកដំណើរមានការលំបាកខ្លះៗ ក្នុងពេលធ្វើដំណើរចរាចរណ៍។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «សូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕