អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលិខិតមួយច្បាប់បានច្រានចោលការចោទប្រកាន់នានារបស់លោក ហេង សិទ្ធី ចំពោះលោក និងត្រៀមក្នុងការប្ដឹងបកត្រឡប់ទៅវិញដើម្បីការពារសិទ្ធិ ភាពត្រឹមត្រូវរបស់លោកចំពោះមុខច្បាប់។ The post អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលិខិតមួយច្បាប់បានច្រានចោលការចោទប្រកាន់នានារបស់លោក ហេង សិទ្ធី ចំពោះលោក និងត្រៀមក្នុងការប្ដឹងបកត្រឡប់ទៅវិញដើម្បីការពារសិទ្ធិ ភាពត្រឹមត្រូវរបស់លោកចំពោះមុខច្បាប់។

កាលពីថ្ងៃទី៥ ខែមករា លោក ហេង សិទ្ធី បានបង្ហាញក្រដាសមួយដោយថាជាបណ្ដឹងរបស់ជនជាតិចិនឈ្មោះ Sun RuiFeng លើលោក ហ៊ុន តូ ដែលបានស៊ីដាច់លុយលោកអស់៩លានដុល្លារសម្រាប់រត់ការសុំអាជ្ញាបណ្ណជីកមាសនៅមណ្ឌលគិរី។ ទោះជាយ៉ាងណាក្រោយឃើញការបង្ហោះនេះជនជាតិចិនខាងលើបានច្រានចោលដោយថា ការបង្ហោះរបស់ ហេង សិទ្ធី សុទ្ធតែក្លែងក្លាយ និងថាលោកគ្មានលុយរាប់លានដុល្លារឱ្យលោក ហ៊ុន តូ រត់ការដែរ។

ក្នុងសេចក្ដីបញ្ជាក់ជូនសាធារណជនចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន តូ បានបញ្ជាក់ថា រាល់ទង្វើ ផ្សព្វផ្សាយ តាមបណ្ដាញសង្គមនានា របស់ឈ្មោះ ហេង សិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិត ផ្ទុយពីការពិត បំភាន់មតិសាធារណៈជន ចេតនាទុច្ចរិតចោទប្រកាន់ ទំលាក់កំហុសដោយសុទ្ធចិត្តមកលើលោក។

ក្នុងសេចក្ដីបញ្ជាក់នោះលើកឡើងថា៖ «ខ្ញុំបានត្រៀមរួចជាស្រេច ក្នុងការប្ដឹងបកត្រឡប់ទៅវិញ និងតតាំងក្ដី ជាមួយបុគ្គលឈ្មោះ ហេង សិទ្ធី ដើម្បីការពារសិទ្ធិ ភាពត្រឹមត្រូវរបស់ខ្ញុំ នៅចំពោះមុខច្បាប់»។

លោកបានចាត់ទុកថាទង្វើរបស់លោក ហេង សិទ្ធី មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិរបស់លោកនោះទេ តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍សង្គមកម្ពុជាផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ appeared first on Kampuchea Thmey Daily.