រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ ជួយសម្រួលទុក្ខលំបាកពលរដ្ឋ
រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ... The post រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ ជួយសម្រួលទុក្ខលំបាកពលរដ្ឋ appeared first on Kampuchea Thmey Daily.
លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់ឱ្យក្រុមការងារយករថយន្តបូមលូទៅដាក់បូមទីតាំងដែលស្ទះទឹក ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ នេះ លោកអភិបាលខណ្ឌសែនសុខ បានចាត់ក្រុមការងារ បានសហការជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ ដាក់រថយន្តចំនួន ០២ គ្រឿង ធ្វើការបូមស្តារអណ្តូងលូ និងប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវ ១០០៥ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទាក់ទិននឹងការបូមស្តារអណ្តូងលូ និងប្រព័ន្ធលូ តាមបណ្ដោយផ្លូវ ១០០៥ លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ដោយអនុវត្តតាមបទបញ្ជាពីសំណាក់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយមានការណែនាំ យកចិត្តទុកដាក់ពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រាល់ទីតាំងណាមានបញ្ហាស្ទះលូ គឺ លោកអភិបាលខណ្ឌ តែងតែបញ្ជាទៅមន្ត្រីជំនាញ ឲ្យយករថយន្តបូមលូទៅដាក់បូម និងស្តារសំរាមចេញពីរឺហ្គែរ ដែលស្ទះ កុំឲ្យហៀទឹកសំអុយមកលើផ្លូវ បង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ទីតាំងរងការបង្ហៀរទឹកសំអុយនោះ៕
អត្ថបទ ៖ សំណាង
The post រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ ជួយសម្រួលទុក្ខលំបាកពលរដ្ឋ appeared first on Kampuchea Thmey Daily.