អាងតែជាកូនសេដ្ឋី ស្វាមី Chompoo ឲ្យកាដូឆ្នាំថ្មីដល់បុគ្គលិកមិនសំចៃដៃឡើយ

ស្វាមី​របស់​កំពូល​តារា​សម្ដែងថៃ Chompoo Araya នៅជាប់ឈ្មោះជាមេកើយពូកែ​មើល​ថែ​បុគ្គលិក​ដោយជូនរង្វាន់ច្រើនអនេកកាល... The post អាងតែជាកូនសេដ្ឋី ស្វាមី Chompoo ឲ្យកាដូឆ្នាំថ្មីដល់បុគ្គលិកមិនសំចៃដៃឡើយ appeared first on Kampuchea Thmey Daily.

អាងតែជាកូនសេដ្ឋី ស្វាមី Chompoo ឲ្យកាដូឆ្នាំថ្មីដល់បុគ្គលិកមិនសំចៃដៃឡើយ

ក្រៅ​ពី​ធ្វើ​ជា​ឪពុក​និងមើលថែគ្រួសារដ៏​កក់ក្តៅ រហូត​ទទួល​បាន​ការ​សរសើរ​ថា  ​ជា​ស្វាមី​គំរូ​របស់​មនុស្ស​ជា​ច្រើន​ នាពេលនេះលោក Nott Visrut ស្វាមី​របស់​កំពូល​តារា​សម្ដែងថៃ Chompoo Araya នៅជាប់ឈ្មោះជាមេកើយពូកែ​មើល​ថែ​បុគ្គលិក​ដោយជូនរង្វាន់ច្រើនអនេកកាលពីថ្ងៃចូលឆ្នាំថ្មី២០២៥កន្លងមក។

កូនសេដ្ឋីរូបនេះត្រូវបានគេដឹងថា មាន​អាជីវកម្ម​ផលិត​ខ្សែភ្លើង​ក្រោម​ម៉ាក​យីហោ Vnine ​ដោយបាន​បង្កើត​ប្រាក់​ចំណូល​ដល់​គ្រួសារត្រកូល Rangsisingpipat យ៉ាងក្រាស់ក្រែល។ ​រូបលោកផ្ទាល់ក៏ត្រូវបានស្រឡាញ់ដោយអ្នកគ្រប់គ្នានៅក្នុងក្រុមហ៊ុន មិនមែនដោយសារតែភាពមានបាននោះទេ ប៉ុន្តែជាចរិតលក្ខណៈផ្ទាល់ខ្លួនទោះកូនអ្នកមានក្ដី។

យ៉ាងណា កាលពីពេលថ្មីៗនេះ វីដេអូឃ្លិបមួយត្រូវបានលាតត្រដាងក្នុងឱកាសនៃពិធីជប់លៀងឆ្នាំថ្មីឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Vnine ​ដែលលោក Nott Visrut បានផ្ដល់នូវអំណោយពិសេសជាច្រើនដល់បុគ្គលិករបស់ខ្លួន ដោយរៀបចំកាដូជាច្រើន ដើម្បីផ្តល់រង្វាន់ដល់អ្នកដែលបានខិតខំពេញមួយឆ្នាំកន្លងមក។ នៅក្នុងប្រាក់រង្វាន់មានទាំង iPad, នាឡិកា Apple, ទូរស័ព្ទ iPhone, សាច់ប្រាក់, មាស, ឧបករណ៍អគ្គិសនី,, កង់ និង ម៉ូតូ ជាដើម។

បន្ទាប់ពី វីដេអូឃ្លិបរបស់​ឪពុកកូន៣បង្ហោះសាធារណៈ​​ វាបានធ្វើឲ្យអ្នកគំាទ្រជាច្រើនសម្រុកចូលទៅបញ្ចេញមតិយ៉ាង​ច្រើន​សន្ធឹក​ដោយលើកសរសើរថា នេះជានាយកប្រតិបត្តិដែលបុគ្គលិកគ្រប់គ្នាប្រាថ្នា និងយល់ចិត្តបុគ្គលិកថាចង់បានអីឲ្យប្រាកដ។ ជាមួយគ្នានោះដែរ មានអ្នកខ្លះថែមទាំងចង់ក្លាយជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់ស្វាមី Chompoo ថែមទៀតផង។

ទោះជាយ៉ាងណា ក៏មិនមែនជារឿងចម្លែកពេកនោះទេដែលលោក Nott Visrut រៀបអំណោយជារង្វាន់ច្រើនសន្ធឹកសម្រាប់បុគ្គលិកឆ្នើមក្នុងក្រុមហ៊ុនរបស់លោក។ កន្លងមក លោកក៏ធ្លាប់ប្រគល់សាច់ប្រាក់ដល់កូនចៅក្រោមបង្គាប់យ៉ាងច្រើន ដើម្បីជាការលើកទឹកចិត្តដល់ពួកគេក្នុងរយៈកាលពេញ១ឆ្នាំនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

The post អាងតែជាកូនសេដ្ឋី ស្វាមី Chompoo ឲ្យកាដូឆ្នាំថ្មីដល់បុគ្គលិកមិនសំចៃដៃឡើយ appeared first on Kampuchea Thmey Daily.