អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

លោក​គ្រូ ធន់ សុភា បាន​ចាត់​ទុក​​ការ​ឧបត្ថម្ភ​នេះ​​ជា​កំណប់មាស​មហា​សាលមួយ​ដែលលោកគ្រូ​ចង់ចាំក្នុងដួងចិត្តជា​និច្ច។ ដៃ​កាន់​ស្លាក​ថវិកាឧបត្ថម្ភ​ The post អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ appeared first on Kampuchea Thmey Daily.

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ ​​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០០​លាន​រៀល ដល់​លោក​គ្រូ ធន់ សុភា​ ដើម្បី​កសាង​ក្លិប​ថ្មី​ជា​ក្តី​ស្រមៃ​​ធំ​បំផុត​ដែល​បាន​ធ្វើ​ឲ្យ​គ្រូ​បង្ហាត់​រូប​នេះ​រំភើប​​ឥត​ឧបមា​ស្ទើរ​និយាយ​មិន​ចេញ។

ក្នុង​ព្រឹត្តិការណ៍​គ្រុឌ​គុន​ខ្មែរ​កាល​ពី​រាត្រី ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មករា ឆ្នាំ​២០២៥ ដំណឹង​ដ៏​រំភើប​រីក​រាយ​​ បាន​កើត​មាន​ឡើង​ នៅ​ពេល​អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុម​ហ៊ុន វឌ្ឍនៈ ប្រ៊ូវេរី ​បាន​ឧបត្ថម្ភ​​ថវិកា​ចំនួន​១០០​លាន​រៀល​ដល់​លោក​គ្រូ ធន់ សុភា ​ដើម្បី​កសាង​ក្លិប​ប្រដាល់​ថ្មី​ឈ្មោះ«ធន់ សុភា គុន​ខ្មែរ»។ ការជួយ​ឧបត្ថម្ភ​ថវិកា​ដ៏​ច្រើន​ស្ទើរ​មិន​នឹក​ស្មាន​ដល់​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុម​គ្រូ​បង្វឹក​ កីឡាករ និង​អ្នក​គាំទ្រ​ ចូល​រួម​ត្រេក​អរ​យ៉ាង​​ខ្លាំង ​បន្ទាប់ពី​ទស្សនា​​ការប្រកួតដ៏​ជក់​ចិត្ត​ក្នុង​​ព្រឹត្តិការណ៍​​​ដណ្តើម​ខ្សែក្រវាត់ គ្រុឌគុនខ្មែរ។

ការ​បង្កើត​ក្លិប​ប្រដាល់​​ថ្មីនេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​អត្តពលិក និង​​លើក​ស្ទួយ​កីឡា​ប្រដាល់​គុនខ្មែរ​​ដែល​បុព្វបុរស​បន្សល់​ទុក​ឲ្យ​​ក្នុង​ឆន្ទៈ​តែ​មួយ ស្មារតី​ខ្មែរតែ​មួយ​គឺ​ យើង​ទាំងអស់គ្នា​ដើម្បី​កម្ពុជា។

លោក​គ្រូ ធន់ សុភា បាន​ចាត់​ទុក​​ការ​ឧបត្ថម្ភ​នេះ​​ជា​កំណប់មាស​មហា​សាលមួយ​ដែលលោកគ្រូ​ចង់ចាំក្នុងដួងចិត្តជា​និច្ច។ ដៃ​កាន់​ស្លាក​ថវិកាឧបត្ថម្ភ​ និង​មេក្រូ​ដើម្បី​ថ្លែង​អំណរ​គុណ​ ​លោក​គ្រូ​មាន​ប្រសាសន៍​​ស្ទើរ​មិន​ចង់​ច្បាស់​ពាក្យ​ពេចន៍​ថា ៖«ខ្ញុំ​សូម​អរគុណ​ជា​ពិសេស​ដល់​អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ ដែល​បាន​ជួយ​ឧបត្ថម្ភ ស្រប​ពេល​​ខ្ញុំ​កំពុង​ជួប​វិបត្តិ​ថវិកា​សម្រាប់​បើក​ក្លិប​ថ្មី។ ខ្ញុំ​សូម​អរគុណ​ខ្លាំង​ណាស់​សម្រាប់​ទឹក​ចិត្ត​អ្នក​ឧកញ៉ា​ដែល​បាន​ឧបត្ថម្ភ។ ខ្ញុំ​ខ្វះ​ថវិកា​ដោយសារ​ខ្ញុំ​កសាង​ក្លិប​ឲ្យ​ល្អ ហើយ​ឲ្យ​ស្អាត អីចឹង​ត្រូវ​ប្រើ​ថវិកា​ច្រើន»។

ជាង​នេះ​ទៅ​ទៀត​នោះ អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ មិនត្រឹមតែ​បាន​ឧបត្ថម្ភ ដល់លោកគ្រូ ធន់ សុភា នោះទេ​ អ្នកឧកញ៉ា បាន​ឧបត្ថម្ភ ជាច្រើន​លើ​វិស័យ​កីឡា​នៅ​កម្ពុជា​ ទាំង​​​សុខមាលភាព​​សង្គម​ វិស័យ​កីឡា​បាល់ទាត់​ និងកា​រ​រួម​ចំណែកជាមួយរាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បង្កើត​ថ្នាល​ប្រដាល់​យុវជន​​តាមខេត្ត ផ្តល់​ឱកាស​ ដល់​យុវជន​​អាច​ផ្លាស់​ប្តូរ​ជីវភាព​ ​តាម​រយៈ​​​ការ​ទទួល​បាន​ឱកាស​ឡើង​​ប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ទាំង​នេះ​ហើយ​​ជាការលើក​ស្ទួយ​វិស័យ​​ប្រដាល់​គុនខ្មែរនៅ​កម្ពុជា ​ឲ្យ​កាន់​តែ​​រីក​ចម្រើន និង​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ

The post អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ appeared first on Kampuchea Thmey Daily.